21/01/2016 10:24 GMT+7 Email Print Like 0

សារព័ត៌មានជាតិនិងអន្តរជាតិផ្សព្វផ្សាយអំពីមហាសន្និបាតលើកទី១២របស់​បក្សកុម្មុយ​និស្ត​វៀត​ណាម

នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ លើទំព័រ​ដើមនៃ​កាសែតធំៗ​នៅវៀតណាម បាន ចេញ​ផ្សាយ​ដោយ​ដំណាល​គ្នានូវ​ចំណ​ង​ជើង “អំណរ​សាទរមហាសន្និបាត​លើក​ទី​១២ របស់​បក្សកុម្មុយ​និស្ត​វៀត​ណាម”។ កាសែត Nhan Dan បាន​ចេញ​ផ្សាយ​អត្ថបទ​​មាន​ចំណង​ជើង​ថា “កំណាត់ផ្លូវដ៏រុង​រឿង​របស់​បក្ស”។ កាសែត Quan doi nhan dan ក៏បាន​ចេញ​ផ្សាយ​អត្ថបទ​មាន​ចំណង​ជើង​ថា “បក្សកុម្មុយ​និស្ត​វៀត ណាម​តាម​រយៈ​បណ្តា​មហា​សន្និ​បាត​”។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ កា​សែត Tin tuc នៃទីភ្នាក់ងារសារ​ព័ត៌មាន​វៀត​ណាម បានមាន​អត្ថបទអះអាងថា មហាសន្និបាត លើកទី​១២របស់​បក្សកុម្មុយ​និស្តវៀតណាម ជាគោលនយោបាយរបស់បក្ស​និង បំណង​ប្រាថ្នា​របស់​ប្រជា​ជន។

​ក៏ក្នុងឱកាសនេះដែរ កាសែតជាច្រើននៅប្រទេសចិន​ដូចជា ស៊ីនហួរបាន ជូន​ដំណឹង​ដោយ​សម្បូបែប​ស្តីពី​កិច្ច​ការ​ត្រៀម​រៀប​ចំ ក៏ដូចជារបៀបវារៈនៃមហា សន្និបាត​លើកទី១២​របស់បក្ស​កុម្មុយនិស្តវៀត​ណាម ដែល​ក្នុង​នោះបាន​ចេញ ផ្សាយ​អត្ថបទមានចំណងជើងថា “ហេតុអ្វីមហាសន្និបាតលើកទី១២ របស់បក្ស​កុម្មុយ​និស្ត​វៀត​ណាម ទទួល​បាន​ការ​យក​ចិត្តទុកដាក់​ជាច្រើន”។ អត្ថបទនេះបាន សង្កត់​ធ្ងន់​ទៅលើកិច្ច​ការ​ផ្លាស់​ប្តូរថ្មី​នៅវៀ​តណាម​ដែល​ទទួល​បាន​ការវិវឌ្ឍន៍ ដោយ​ឥតឈប់ឈរ ព្រមទាំងបញ្ជាក់ថា គោលមាគ៌ារបស់វៀត​ណាម គឹសមស្រប​ទៅនឹង​សំណូម​ព​រ​ជាក់​ស្តែង​ និងនិន្នាការអភិវឌ្ឍរបស់ប្រវត្តិសាស្ត្រ។ ប្រការនេះ ជួយឲ្យ​ប្រជាជន​វៀត​ណាម​មាន​ជំនឿជាក់​យ៉ាង​ខ្លាំង​ទៅលើ​គោល​មាគ៌ា​សង្គម និយមផង​ដែរ៕

 

តាម VOV5 - វិទ្យុសមម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ