24/08/2017 10:39 GMT+7 Email Print Like 0

សារព័ត៌មានឥណ្ឌូនេស៊ី៖វៀតណាមនិងឥណ្ឌូនេស៊ីជាដៃគូជិតស្និទ្ធិជានិច្ច

​ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការ របស់អគ្គលេខាបក្សកុម្មុយ​ នីស្តវៀតណាមលោក Nguyen Phu Trong នៅឥណ្ឌូនេស៊ី​ ចាប់ពីថ្ងៃទី២២ដល់ ទី២៤ ​ខែសីហា ​នោះ កាសែត Jakarta ​Post នាថ្ងៃទី២២​ សីហា ​បានចុះ​ផ្សាយ អត្ថបទ​សរសេរ ដែលក្នុងនោះអះអាងថា​ វៀតណាមនិងឥណ្ឌូនេស៊ីជាដៃ​គូជិត ​ស្និទ្ធិ។ តាមអត្ថបទនេះ​ថា ដំណើរទស្សន​កិច្ចប្រវត្តិ​សាស្ត្រ របស់អគ្គលេខាបក្ស​ លោក Nguyen Phu Trong បានឆ្លុះ​បញ្ចាំង​នូវទំនាក់ទំ​នងកាន់​តែយុទ្ធសាស្ត្រ​ពី មួយថ្ងៃ​ទៅមួយថ្ងៃរវាងប្រទេសកំពុង លេច​ឡើងនៅអាស៊ីអា​គ្នេយ៍។​ អត្ថបទនេះ ចាត់ទុក​ថាវៀតណាម​ និងឥណ្ឌូនេស៊ីមានខឿនសេដ្ឋកិច្ចស្រ​ដៀងគ្នា។ ប្រទេស ទាំង២ដាក់គោលដៅគឺដល់ឆ្នាំ២​០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីនឹងឡើង​ដល់ទៅ ១០ពាន់លានដុល្លាអាមេរិក។
​​
​គេហទំព័រ eurasiareview នាថ្ងៃទី២១ ខែសីហា ឆ្នាំ​​២០១៧ បានចុះផ្សាយអត្ថបទ​ស្ដីពី ដំណើរទស្សនកិច្ច​ជាផ្លូវការ​នៅឥណ្ឌូនេស៊ី​របស់អគ្គ​លេខាបក្ស លោក Nguyen Phu Trong ក្នុងនោះចាត់ទុក​ថា ដំណើរទស្សន​កិច្ច​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់ អគ្គលេខាបក្សកុម្មុយនី​ស្តវៀតណាមនៅឥណ្ឌូនេស៊ីបានបើក​ចេញទំព័រ​ថ្មីក្នុង ទំនាក់ទំនង​មិត្តភាព​ជិតស្និទ្ធិ ក្នុងអំឡុង៦ទសវត្សកន្លងមករវា​ងប្រទេសទាំង២៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ