15/05/2015 09:54 GMT+7 Email Print Like 0

សារព័ត៌មានអ៊ីតាលីទទួលស្គាល់បរិយាកាសវិនិយោគគួរឲ្យទាក់ទាញនៅវៀតណាម


រោងចក្រផលិតកម្មម៉ូតូ Vespa របស់ក្រុមហ៊ុន Piaggio វៀតណាម (រូបថត៖VNP)

 
ក្រោមចំណងជើង “បណ្ដាវិនិយោគិនបរទេសជ្រើសរើសវៀតណាមជាទីមកដល់” កាសែតសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជួរ​មុខរបស់អ៊ីតាលី “ព្រះអាទិត្យ២៤ម៉ោង” បានអះអាងថា វៀតណាមកំពុងក្លាយទៅជាទីកន្លែងពេញនិយម១របស់​វិនិយោគិនបរទេសជាច្រើន។ តាមអត្ថបទសរសេរនេះថា ក្នុងឆ្នាំ២០១៤វៀតណាម​ទាក់ទាញបាន​ប្រភព​ទុន​​វិនិយោគដោយផ្ទាល់ពីបរទេសចំនួន២៤ពាន់លានដុល្លាអាមេរិក កើន ៣១% បើប្រៀបនឹងឆ្នាំ២០១៣។​កំណើន​សេដ្ឋកិច្ច GDP របស់វៀតណាមមាន៦%ក្នុងឆ្នាំទៅមិញក៏ដូចជាចំណាយពលករទាប គឺជា កត្តាដែល​ជំរុញ​វិនិយោគិនបរទេសបន្តបណ្ដាក់ទុនចូលក្នុងវៀតណាម។ អត្ថបទសរសេរនេះចាត់​ទុកថា វិនិយោគិន​បរទេស​​ជាច្រើនជ្រើសរើសវៀតណាមដោយសារកម្លាំងទាក់​ទាញនៃទីផ្សារក្នុងប្រទេសដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុភាព និងគោលដៅគឺដល់ឆ្នាំ២០២០ វៀតណាមនឹងក្លាយទៅជាប្រទេសឧស្សាហកម្ម១ ជាសារវ័ន្ត​៕​
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ