20/09/2015 08:52 GMT+7 Email Print Like 0

សារព័ត៌មានអេហ្ស៊ីប៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប


សារព័ត៌មានអេហ្ស៊ីប៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវរបស់អ.ស.ប

នាថ្ងៃទី១៧ខែ​កញ្ញាឆ្នាំ​២០១៥ ដោយ​ប្រធានបទ​រដ្ឋាភិបាលថ្មី របស់អេហ្ស៊ីបនិង​បទ​ពិសោធន៍​របស់​វៀត​ណាម ក្នុង​សន្តិភាព​និង​អភិវឌ្ឍន៍ ទំព័រ​វ៉ែប​និងកាសែត​ប្រចាំ​ថ្ងៃ Al Messa ជាភាសា​អារ៉ាប់ ជា​កាសែត​ដែល​តាក់​ទាញ​មិត្ត​អ្នក​អាន​រាប់​លាន​អ្នក​របស់​អេហ្ស៊ីប​ បានវាយតំលៃខ្ពស់​តួនាទីរបស់​វៀតណាម លើឆាកអន្តរជាតិ​ទន្ទឹម​នឹង​នោះឲ្យ​ដឹង​អំពីគំរោង​ដំណើរ​ទស្សនកិច្ច នៅប្រទេសអាស៊ីមួយចំនួន ក្នុង​នោះមាន​វៀត​ណាម​ផង​នា​ចុង​ឆ្នាំនេះ​រប​ស់​ប្រធានាធិបតី​អេហ្ស៊ី Abdel Fattah al Sisi។

​អត្ថបទ​សសេរបាន​ប្រៀប​វៀតណាម ដូចជាសត្វខ្លារបស់ទ្វីបអាស៊ីបានបង្ហាញ​ល្អតួ​នាទី​ជា​សមាជិក​មាន​ការ​ទទួល​ខុស​ត្រូវ​របស់អ.ស.ប​។ ប្រភពព័ត៌មាន​បាន​អះអាង​ថា នា​ពេល​កន្លង​ទៅវៀត​ណាម បាន​អនុវត្ត​ជំហាន​អភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លា ក្នុងទំនាក់​ទំនង​សកល​លោក រួមមាន​ការចូល​រួម WTO ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុម​ប្រឹក្សា​សន្តិ​សុខ ចូល​រួមសកម្មភាព​រក្សាសន្តិភាព​អ.ស.ប។

អត្ថបទ​សសេរបាន​អំពាវនាវ​រដ្ឋាភិបាល​ថ្មី នៅអេហ្ស៊ីបរៀនសូត្រ​បទ​ពិសោធន៍​របស់​វៀត​ណាម​ក្នុង​ការ​អនុវត្ត​គោល​ដៅស​ហសវត្ស របស់អ.ស.ប៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ