20/03/2015 14:46 GMT+7 Email Print Like 0

សារព័ត៌មានអូស្ត្រាលីជូនព័ត៌មានជាច្រើនអំពីដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung

នាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott និងនាយករដ្ឋមន្ត្រី Nguyen Tan Dung

ក្រោយពីពេល​ដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung​បញ្ចប់​ដំណើរ​បំពេញ​ទស្សន​កិច្ចជា​ផ្លូវការ​នៅអូស្ត្រាលី​ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៨ខែមិនា​ឆ្នាំ២០១៥ ប្រកបដោយ​ជោគជ័យ កាសែត​ជាច្រើន​របស់​អូស្ត្រាលី ដូចជា៖ The​ Australia , SkyNews …លៗ បាន​ជូន​ដំណឹង​ជាច្រើន​អំពីលទ្ធ​ផល​នៃ​ដំណើរ​ទស្សន​កិច្ចលើក​នេះ។ កាសែត News បានជូន​ដំណឹង​ថា៖ អូស្ត្រាលីនិង​វៀតណាម​បានចុះ​ហត្ថលេ​ខាលើ​កិច្ច​ព្រម​​ព្រៀង​លើវិស័យជា​ច្រើន ពីសន្តិ​សុខ​ទៅដល់បំរ៉ែបំ​រូលអា​កាសធាតុ។ ក៏តាមកាសែត​នេះថា៖ នាយក​រដ្ឋ​មន្ត្រី​​អូស្ត្រាលី លោក Tony Abbott​ បានវាយ​តំលៃខ្ពស់​ចំពោះការ​ចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង​បង្កើន​ទំនាក់​​ទំនង​​​ដៃគូលើ​គ្រប់វិស័យ ហើយ​ចាត់ទុកនេះ​គឺជាដំណាក់កាល​ប្រវត្តិសាស្ត្រក្នុ​ង​ទំនាក់​​ទំនង​រវាង​ប្រទេ​ស​​ទាំង​​ពីរ។ អំពីវិស័យ​ពាណិជ្ជកម្ម​កាសែត the Australia បានដក់​ស្រង់ពាក្យសំដីរបស់សាស្ត្រាចារ្យ Carl Thayer បាន​អោយដឹង​ថា៖ ទំនាក់​ទំនងទ្វេ​ភាគីអូស្ត្រាលីនិង​វៀតណាម កំពុងអភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លា បើ​ប្រៀប​នឹង​ទំនាក់​ទំនង​រវាងអូស្ត្រាលីនិងថៃ។ ស្ដីពីកិច្ចសហប្រតិបត្តិការការ​ពារជាតិ កាសែត Skynews​ និង The Australian និង​កាសែតផ្សេងៗ​ទៀត របស់អូស្ត្រាលី​ក៏បានជូនដំណឹង​ថា៖ កងទ័ព​វៀត​ណាម នឹង​ចូល​រួម​ការ​ហ្វឹក​ហាត់ និងធ្វើសមយុទ្ធរួ​មជាមួយកងកម្លាំងការពារ​ជាតិអូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony​bbott​ បានអោយដឹងថា៖ អូស្ត្រាលីនិងវៀត​ណាមមានការយកចិត្តទុកដាក់​យ៉ាង​ខ្លាំអក្លាដូចគ្នា ចំពោះសន្តិ​ភាព និង​ស្ថិរភាព​ក្នុងតំបន់។ ថ្នាក់ដឹកនាំ​ទាំងពីរ​រូបនេះ​ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិ​ការរវាងកម្លាំង​ចំណាន នៃ​ប្រទេសទាំង​ពីរ​ហើយឯកភាពអំពីការធានា​សន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុ​ងតំបន់សមុទ្រ​ខាង​កើត​ទៀត​ផ​ង​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ