05/05/2015 14:19 GMT+7 Email Print Like 0

សារព័ត៌មានអឺរ៉ុបជូនដំណឹងអំពីវៀតណាម៤០ឆ្នាំក្រោយទិវាឯកភាពប្រទេសជាតិ


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ថ្លែងសុន្ទរកថា នៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាពប្រទេសជាតិ (រូបថត៖TTXVN)

 
លើទំព័រទី១បណ្ដាញសារព័ត៌មាន Euro Presse Image នាថ្ងៃទី៣ ឧសភា បានចុះផ្សាយ​អត្ថបទ​ស្ដីពី​វៀត​ណាម​ ៤០ ឆ្នាំក្រោយទិវាឯកភាពទាំង ស្រុង ក្នុងនោះសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញនាបច្ចុប្បន្ន​ក្លាយ​ទៅ​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចរបស់វៀតណាម និងអាចក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់នៅតំបន់អាស៊ី​អាគ្នេយ៍​ទៀតផង។អត្ថប័ទនេះចាត់ទុកថា ចំពោះវៀតណាម ជ័យជំនះនានិទាឃរដូវឆ្នាំ១៩៧៥ គឺជារបត់​ប្រវត្តិសាស្ត្រ​​របស់ប្រជាជាតិ ដែលនាំប្រទេសឈានចូលសម័យថ្មី សម័យរបស់ឯករាជ្យនិងឯកភាពដើម្បី​កសាង​ប្រទេស​វៀតណាម១សង្គមនិយម ប្រទេសខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ សមភាព ប្រជាធិបតេយ្យ​និង​អរិយ្យធម៌។នាបច្ចុប្បន្ន វៀតណាមបានស្ថិតក្នុងក្រុមបណ្ដាប្រទេសមានកំរិតប្រាក់​ចំណូលជាមធ្យម ដោយមានល្បឿនកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំគឺ៧%។ អត្ថបទសរសេរ នេះក៏បានសង្កត់ធ្ងន់ទៅ​លើសុ​ន្ទរ​ក​ថា
រ​បស់​នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ជ័យជំនះថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ ដែលក្នុងនោះអំពាវនាវឲ្យ ប្រជាជនខំប្រឹងប្រែងអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី រឹតបណ្តឹង​ផែនមហា​សាមគ្គី​​ បង្កើតមូល ដ្ឋានដ៏រឹងមាំដើម្បីកសាងប្រទេសវៀតណាម១ឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយ កម្មយ៉ាងឆាប់រហ័ស៕ 

 
តាម​  VOV5 -វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ