08/03/2016 09:56 GMT+7 Email Print Like 0

សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើររូបភាពនារីវៀតណាម


សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើររូបភាពនារីវៀតណាម (Image: VNA)

នាថ្ងៃទី​៦ ខែមិនា ឆ្នាំ២០១៦ កាសែតធំរបស់អាហ្សង់ទីនឈ្មោះថា Clarin​ បាន​ចុះផ្សាយ អត្ថបទ​សរសេរ​ស្ងើច​សរ​សើរ​ការតស៊ូ របស់យុទ្ធនារីវៀតណាម Hai Ba Trung និងការចូល​រួមរបស់​នារីវៀត​ណាម ក្នុង​ជីវភាព​រស់នៅក្នុង​ឱកាស​រំលឹក​ខួបអនុស្សាវរីយ៍ ទិវានារីពិភពលោក ថ្ងៃទី៨ ខែ​មិនា។ ក្នុងអត្ថបទសរសេរ​អ្នក​យកព័ត៌​មាន Alicia Diaconu ដែលទើបនឹងទៅបំពេញ​ទស្សន​កិច្ចនៅ​វៀតណាម បាន​សង្កត់​ធ្ងន់​ទៅលើ​ចំណាប់​អរម្មណ៍​ចំពោះ​រូបភាព​នៃនារី​វៀតណាម ជាពិសេសគឺរូបភាពរបស់យុទ្ធនារី Hai Ba Trung និងយុទ្ធនារី​ Ba Trieu ក្នុង​ការ​តស៊ូការ​ពារ​មាតុ​ប្រទេស​។ លោក​ស្រី Alicia Diaconu ក៏ថែមទាំងសេរសេរអំពីរូបភាព របស់នារីវៀត​ណាម​នាបច្ចុប្បន្ន ផងដែរ​៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ