21/12/2015 09:49 GMT+7 Email Print Like 0

សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើរកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម


សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើរកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម (Image: VNA)

នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥​ ទីភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Telam បានចុះ​ផ្សាយ​អត្ថបទ​សរសេរ​ដែល​ស្ងើច​សរ​សើរ​សិមិទ្ធិ​ក្នុងកិច្ចការ​ផ្លាស់ប្តូរថ្មីនៅ​វៀតណាម។ អ្នកកាសែតអាហ្សង់ទីននិងជាប្រធានការិយាល័យព័ត៌មាន​អន្តរ​ជាតិ Telam លោក Horacio Rana បានសរសេរអត្ថបទនេះ។ លោកបាន​អះអាង​ថា៖ កិច្ចការ​ផ្លាស់​ប្តូរថ្មីវ​នៅវៀត​ណាមក្នុង​អំឡុងជិត ៣០ ឆ្នាំកន្លងទៅ​មិន​អាច​ប្រៀប នឹងបានឡើយ។ គឺជាខឿនសេដ្ឋកិច្ច​បើកទ្វារ វៀតណា​ម​ទទួល​បានជោគជ័យដ៏ ធំធេងដែលពិភពលោកទាំងមូលត្រូវ​ទទួលស្គាល់។ អត្ថបទ​បានដក​ស្រង់​ពាក្យសំដី​នៃអគ្គនាយិការកម្មវិធីអភិវឌ្ឍន៍របស់ អ.ស.ប. (UNDP)​ លោកស្រី Helen Clark ដែល​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល​ ដែលវៀតណាម​ទទួលបានលើវិស័យ សមភាពភេទអប់រំការងារធ្វើសុខាភិបាល។ អាត្រាជន​ក្រីក្រ​បាន​ថយចុះ​យ៉ាងខ្លាំងុំ ក្នុងដំណាក់កាល ១៩៩០-២០១០ កំណើនជា​មធ្យម របស់វៀតណាមទទួលបាន ៧,៣%។ វៀត​ណាមត្រូវជំរុញខ្លាំងកំណែ​ទម្រង់ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច បង្កើនការទាក់ទាញវិនិយោគពីបរទេស​ តាមនោះ លើកកំពស់ថែមទៀតជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អត្ថបទ​សរសេរ​ក៏បាន​ដកស្រង់​ពាក្យ​សម្តី​​របស់​សាស្ត្រាចារ្យ លោក Tsuboi Yoshiharu ចំណុះមហាវិទ្យាល័យ Waseda របស់ ជប៉ុន បានវាយតំលៃថា៖ វៀតណាម​បានធ្វើសមាហរណកម្មអន្តរជាតិនិងតំបន់ យ៉ាងសកម្មតាមរយៈក្របខ័ណ្ឌ​អាស៊ាន​ឬកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​​សេរីអន្តរប៉ាស៊ីហ្វិក (TPP)។ នា ៥០​ឆ្នាំខាង​មុខ វៀត​ណាម​គប្បី​លើក​កំពស់​តួនាទី​និង​ឋានៈរបស់​ខ្លួន​នៅអា​ស៊ាន​នៅលើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ