29/05/2015 10:12 GMT+7 Email Print Like 0

សារព័ត៌មានអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយ​វៀតណាម


សារព័ត៌មានអាហ្សង់ទីនវាយតំលៃខ្ពស់ចំពោះឱកាសសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម (Image: VNA)

នាថ្ងៃទី២៧ខែឧសភាឆ្នាំ​២០១៥​ កាសែត “Clarin” របស់​អាហ្សង់​ទីន​បាន​ផ្សាយ អត្ថបទ​សរសេរ​របស់​អ្នក​ជំនាញ​ការ​សេដ្ឋកិច្ច​ នៃសាកលវិទ្យា​ល័យ Buenos Aires​ (UBA) សាស្រ្តា​ចារ្យ Julio Sevares ដែល​វាយ​តំលៃ​ខ្ពស់​ចំពោះ​បណ្ដា​សមិទ្ធិ​ នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ របស់វៀតណាម​ក្នុងរយៈ​ពេលកន្លង​ទៅ ក៏ដូច​ជា​ឱកាស​សហ​ប្រតិ​បត្តិ​ការ ពាណិជ្ជកម្ម​និងវិនិយោគផង​ដែរ។   លោក Julio Sevares បាន​លើក​ច្បាស់ បណ្ដា​លក្ខណៈ​ងាយ​ស្រួល​ក៏​ដូច​ជា​ការ​សាក​ល្បង របស់សហគ្រាស​អាហ្សង់​ទីន​ក្នុង​ពេល​វិនិយោគ​ធ្វើអាជីវកម្ម នៅវៀតណាម។ តាម​អត្ថបទ​សរ​សេរ​នេះថា​ ដោយមាន​ខឿន សេដ្ឋកិច្ច​មាន​កំណើន​អភិវឌ្ឍន៍​ល្អ និងប្រាក់ចំណូល​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៩០​លាន​នាក់​វៀត​ណាម បានក្លាយ​ទៅជាទី​ផ្សារ​គួរឲ្យ​ទាក់​ទាញចំពោះប្រទេស​ជា​ច្រើន ក្នុង​នោះ មាន​អាហ្ស​ង់​ទីន។ ក្នុង​ដំណាក់​កាល​២០១២-២០១៤ តំលៃប្រាក់​ពាណិជ្ជ​កម្ម រវាង​អាហ្សង់​ទីន​និងវៀតណា​ម កើន​ឡើង​២០​ដង់​ ហើយ​ទទួល​បាន​១,០៦៧​ពាន់​លាន​ដុល្លា​អាមេរិក​ក្នុង​ឆ្នាំ​២០១៤។ ទោះបី​ជានៅមានការ​ខុសពី​គ្នាក្នុង​វប្បធម៌ ក៏ដូចជាចរិត​លក្ខណៈប្រកួត​ប្រជែង​កើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្តី​តែទី​ផ្សារ​វៀត​ណាម​គឺជា​ឱកាស​ធំចំពោះ​អាហ្សង់​​ទីន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ