05/01/2015 09:36 GMT+7 Email Print Like 0

សារព័ត៌មានអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម


រូបថត អិនធឺណែត

កាសែតហិរញ្ញវត្ថុរបស់អាល្លឺម៉ង់ នាថ្ងៃទី២ ខែមករា ឆ្នាំ ២០១៤ បានមាន​បទ​សរសេរ១ដោយសង្កត់ធ្ងន់​ថា៖​វៀត​ណាមនឹងឆ្ពោះទៅរូបសណ្ឋាន​កំណើនចីរភាពថ្មី ដោយផ្អែកទៅលើការជំរុញខ្លាំងការផ្លាស់ប្តូរថ្មីបច្ចេក​វិទ្យាខ្ពស់ និងខឿនសេដ្ឋកិច្ចបៃតង១ បញ្ញា។កាសែតនេះបានដកស្រង់បណ្ដាតួរលេខថ្មីបំផុតរបស់វៀតណាម ដូចជា៖មានកំណើនជិត៦%ក្នុងឆ្នាំ ២០១៤ ជាកំរិតខ្ពស់បំផុតក្នុងរយៈពេល៤ឆ្នាំកន្លងទៅ។ កំរិតអតិផរណាគឺ៤,០៩% ជាកំរិតទាបបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងទៅ។ ក៏តាមកាសែតនេះថា៖​ឆ្នាំ២០១៤ វៀតណាម​បាន​បង្កើត​​ការងារថ្មីសំរាប់ពលករចំនួនជាង១លាននាក់ ហើយរក្សារបានកំរិត​បាត់អាជិព២,០៨%។

បទសរសេរនេះក៏វាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងធ្វើសមាហរណកម្មអន្តរជាតិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីធានាការអភិវឌ្ឍន៍សេដ្ឋកិច្ច​ចីរភាព ទាក់ទាញទុនវិនិយោគពីបរទេសច្រើនជាង តាមនោះ វៀតណាម​ជិតសម្រេចការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជសកម្មសេរីអន្តរជាតិនានាជាមួយ និងអាមេរិក និងសម្ព័ន្ធ​ភាព​គយ​ (រួមមានរុស្ស៊ី Belarus Kazakhstan )ផងដែរ៕

តាម VOV5- វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ