12/08/2015 09:40 GMT+7 Email Print Like 0

សារព័ត៌មានអាល្លឺម៉ង់កោតសរសើរគោលនយោបាយផ្លាស់ប្ដូរថ្មីរបស់វៀតណាម

គេហទំព័រណ៍ Tagesschau.de ចំណុះកាណាល់ទូរទស្សន៍ជាតិអាល្លឺម៉ង់ ARD បានចុះផ្សាយអត្ថបទសរសេរដែលកោតសរសើរគោលនយោបាយផ្លាស់ប្ដូរថ្មីរបស់វៀតណាមពិតជាត្រឹមត្រូវ ដោយជួយសេដ្ឋកិច្ចកើនឡើងនិង​ទាក់ទាញការវិនិយោគ។ ការដែលសហភាពអឺរ៉ុប (EU) និងវៀតណាមទើបនឹង បានបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) បានសឲ្យឃើញយ៉ាងច្បាស់នូវប្រការទាំងនេះ។តាមអត្ថបទសរសរនេះថា ក្រោយពីអនុវត្តគោល នយោបាយផ្លាស់ប្ដូរថ្មីឆ្នាំ១៩៨៦ វៀតណាមបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សអំពី សេដ្ឋកិច្ចនិងក្លាយទៅជាទីមកដល់គួរឲ្យពេញនិយរបស់វិនិយោគិនបរទេសនានា។ សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនពីកូរ៉េខាងត្បូងជប៉ុនបានវិនិយោគចំនួនរាប់ពាន់លានអឺរ៉ូនៅវៀតណាម។ ទន្ទឹមនឹងនោះវៀតណាមមានចំនួនប្រជាជនមានអាយុវ័យក្មេង ដោយមាន ៤០%  ចំនួនប្រជាជនក្រោមអាយុ ២៥ ឆ្នាំ ក្នុងនោះ ភាគច្រើនគឺឧស្សាព្យាយាមនិងត្រូវបានបណ្ដុះបណ្ដាលល្អ។ថ្នាក់ដឹកនាំវៀតណាមក៏បានដាក់គោលដៅដល់ឆ្នាំ២០២០នាំប្រទេសក្លាយទៅជាប្រទេសឧស្សាហកម្មទំនើបមួយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ