08/04/2015 12:59 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី

 
ក្រុមហ៊ុនសារព័ត៌មាននិងផ្សពផ្សាយអន្តរជាតិជាច្រើនក្នុងរយៈ​ពេល​២ថ្ងៃ ទី៦និងទី៧ខែមេសា​ ​ឆ្នាំ ២០១៥​បាន​ជូន​​តំណឹងនិងពិចារណាអំពីដំណើរទស្សនកិច្ច​នៅវៀត​ណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev។​ នៅ​សហព័ន្ធ​រុស្ស៊ី បណ្ដា​ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា Ria Novosti, TASS, Interfax សុទ្ធតែបានជូន​តំ​ណឹង​​អំពីលទ្ធផលនៃការចរចាររវាងនាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រី​រុស្ស៊ី​លោ​​ក​ Dmitry Medvedev ក៏ដូចជាការជួបសន្ទនា​របស់​នាយករដ្ឋមន្ត្រី Medvedev ជាមួយ​អគ្គលេខាលោក Nguyen​ Phu Trong និងប្រធានរដ្ឋលោក Truong Tan Sang។

ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានជូនតំណឹងអំពីការ​ដែលហាណូយនិងម៉ូស្គូនឹងចុះហត្ថលេ​ខា​លើកិច្ចព្រមព្រៀងដើម្បីបង្កើតដំបន់​ពាណិជ្ជកម្ម​សេរី។​ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបានដក​ស្រង​​​ពាក្យ​របស់​នាយករដ្ឋមន្ត្រី​រុស្ស៊ីលោក Medvedev ថា ព្យាករណ៍តំលៃប្រាក់ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ជាមួយវៀត​ណាមអាចកើនឡើង៤ដងមុនឆ្នាំ២០២០ ឡើងដល់១មឺន​លាន​ដុល្លារ​អាមេរិក៕ 

 
តាម​VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ