04/01/2018 09:12 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះសមិទ្ធិសេដ្ឋកិច្ចរបស់វៀតណាមក្នុង ឆ្នាំ២០១៧


វៀតណាមជាប្រទេសគួរឲ្យទាក់ទាញយ៉ាងខ្លាំងណាស់ចំពោះក្រុមហ៊ុនពហុជាតិនិង
វិនិយោគិនបរទេស (រូបថត៖ TTXVN)

សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទសរសេរជាច្រើន ដែលក្នុងនោះវាយតំលៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ច​​របស់វៀតណាមក្នុងឆ្នាំ២០១៧។ កាសែត Asian Correspondent ចាត់ទុកថា វៀតណាមមិនត្រឹមតែក្លាយទៅជាអ្នកផលិតជួរមុខក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុណ្ណោះទេ ថែមទាំងឈរលំដាប់ថ្នាក់ទី២ក្រោយពីឥណ្ឌាក្នុងបញ្ជីឈ្មោះ​បណ្ដាខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍លឿនបំផុតលើពិភពលោក ទៀតផង។ តាមកាសែតនេះថា វៀតណាមជាប្រទេសគួរឲ្យទាក់ទាញយ៉ាងខ្លាំងណាស់ចំពោះក្រុមហ៊ុនពហុជាតិនិងវិនិយោគិនបរទេស។

ក្នុងពេលនោះ វ៉ែបសាយទេសចរណ៍ Mayo Advertiser ចាត់ទុកថា ផ្នែកទេសចរណ៍ជាកម្លាំងចលករមួយក្នុងចំណោម​កម្លាំងចលករស្នូលដែលជំរុញខឿនសេដ្ឋកិច្ចវៀតណាម។        រីឯទីភ្នាក់ងារសារព័ត៌មាន Bloomberg បាន​សង្កត់ធ្ងន់ថា អំពើពុករលួយជាគ្រោះអាសន្ន ដែលគំរាមកំហែងទៅលើស្ថិរភាពសង្គម ហើយបក្សកុម្មុយនិស្ត​វៀត​ណាមយកចិត្តទុកដាក់ពិសេសដល់ភារកិច្ចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ