06/11/2017 09:44 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាមក្នុង​ APEC


សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់វៀតណាម 

ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម កាសែតកម្ពុជា «រស្មីកម្ពុជា» នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៧ បានផ្សាយអត្ថបសរសេរក្រោមប្រធានបទ «វៀតណាម - ប្រទេសម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ទ្វីបអាស៊ី-ប៉ាស៊ីហ្វិក»។ អត្ថបទសរសេរវិភាគដ៏ជ្រាលជ្រៅអំពី APEC ក៏ដូចជា គោលនយោបាយកិច្ចការបរទេសតួនាទីនិងឋានៈរបស់វៀតណាមក្នុងឋានៈរបស់ប្រទេសម្ចាស់ផ្ទះ APEC លើកនេះ។ តាមនោះ APEC ឆ្នាំ ២០១៧ នឹងជាភ័ស្តុតាងរស់រវើកសំរាប់ដំណើរការលើកកំពស់កំរិតកិច្ចការបរទេសពហុភាគី​និងការធ្វើសមាហរណកម្ម អន្តរជាតិទូលំទូលាយរបស់វៀតណាម។ វាយតំលៃអំពីទំនាក់ទំនង APEC-វៀតណាម អត្ថបទសរសេរបានបញ្ជាក់ថា៖ នាបច្ចប្បន្ន APEC បន្តជាវេទិការសហប្រតិបត្តិការសំខាន់ជួរមុខរបស់​វៀតណាមក្នុងដំណាក់កាលសមាហរណកម្មអន្តរជាតិ ហើយជាទីកន្លែងប្រមូលផ្តុំដៃគូចំនួន ១៣ ក្នុងចំ​ណោម​ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចំនួន ២៥  របស់វៀតណាម។ នាថ្ងៃដដែល គេហទំព័ណ៌ Acercandoaciones.com របស់អាហ្សង់ទីនក៏បានចេញផ្សាយអត្ថបទសរសេរក្រោមប្រធានបទ «វៀតណាមនិងសណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ផងដែរ៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ