17/11/2014 09:21 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ដល់ការបោះឆ្នោតទំនុកទុកកិច្ចនៅវៀតណាម

 
សារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ដល់ការបោះឆ្នោតទំនុកទុកកិច្ចនៅវៀតណាម (Image: VOV)

មិនត្រឹមតែ ប្រជាជនក្នុងប្រទេសវៀតណាម ប៉ុណ្ណោះទេ ថែមទាំង មជ្ឈដ្ឋាន​អ្នក​សារព័ត៌​មាន​អន្តរជាតិ​ក៏បានយកចិត្តទុកដាក់ដល់លទ្ធផលនៃការ​យកសន្លឹកទំនុកទុកចិត្តចំពោះ​មន្ត្រី​ជួរ​មុខ​វៀត​ណាមចំនួន ៥០ រូប ដែលត្រូវបានប្រកាស នាថ្ងៃទី ១៥ វិច្ឆិកា ទៀតផង។
តាមទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters បានចុះផ្សាយអត្ថបទ នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រោមចំណងជើងថា៖ “នាយករដ្ឋមន្ត្រីវៀតណាមដណ្តើមបានការគាំទ្រដ៏ទូលំទូលាយ ក្នុង​ការយកសន្លឹកទំនុកទុកចិត្តនៅរដ្ឋសភា”។ អត្ថបទសរសេរបានវាយតំលៃថា៖​“នាយក​រដ្ឋ​មន្ត្រី​ Nguyen Tan Dung បានឆ្លងកាត់ការត្រួតពិនិត្យខាងទំនុកទុកចិត្ត របស់រដ្ឋសភា​វៀត​ណាម​។​ ពីនោះ បង្កើនការជះឥទ្ធិពលរបស់ខ្លួនក្នុងបក្សកម្មុយនិស្ត វៀតណាម”។ ទីភ្នាក់ងារសារ​ព័ត៌មាន​​អង់គ្លេសបានវាយតំលៃថែមទៀតថា៖ អត្រា សម្លេងគាំទ្រ​ពោល​ខាង​លើ​បាន​ឲ្យ​ឃើញ​ថា​៖ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជំនះ​ពុះពារលើខ្យល់ព្យុះនៃ​ការលំបាក​លើ​វិស័យ​សេដ្ឋកិច្ច​ក្នុងអណត្តិលើកទី ២ របស់ខ្លួន។

ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានបញ្ជាក់ថា៖ ការយកសន្លឹក​ទំនុកទុកចិត្ត​លើក​ទី ២ នេះគឺជាការខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ហាញពីការ​ទទួលខុសត្រូវរបស់​រដ្ឋាភិ​បាលនិងនាយករដ្ឋមន្ត្រី Nguyen Tan Dung ដែលទទួលបានការគាំទ្រជាច្រើន។ ទី​ភ្នាក់​ងារ​​សារព័ត៌មានបារាំង AFP ទីភ្នាក់ងារសារព័ត៌មានរបស់ចិន Xinhua ឬកាសែតល្បីឈ្មោះ​របស់​​​សឹង្ហបុរី Straits Times ក៏បានផ្សាយព័ត៌មានជា ច្រើនអំពីព្រឹត្តិការណ៍នេះ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម 

បណ្តាព័ត៌មានបានផ្សាយ