02/05/2015 14:02 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិបញ្ជូនព័ត៌មានជាច្រើនអំពីពិធីរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ ​បណ្ដាទីភ្នាក់ងារសារព័ត៌មានធំៗលើប្រទេស​ជា​​ច្រើន​លើពិភពលោក​បាន​ចុះផ្សាយ​អត្ថបទសសេរស្ដីពីពិធីរំលឹកខួបលើកទី​៤០​នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេស​ជាតិ​វៀត​ណាម​។

បណ្ដាកាសែតធំៗរបស់ឡាវក្នុងប៉ុន្មានថ្ងៃកន្លងមកបានចុះផ្សាយអត្ថបទ​សសេរស្ដីពីអត្ថន័យប្រវត្តិសាស្ត្រនៃ​ជ័យ​​ជំនះទី៣០មេសា សមិទ្ធិអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមរបស់វៀតណាមនិយាយរួមនិងទីក្រុងហូជី​មិញ​និយាយ​ដោយឡែក។​ តាមកាសែតធំៗរបស់ឡាវថា ជ័យជំនះទី៣០មេសាគឺជាជ័យជំនះនៃ​ចំណង​សាមគ្គី​ភាព​តស៊ូរបស់ប្រជាជននៃប្រទេសទាំង៣វៀតណាម-ឡាវនិង​កម្ពុជាជាភាតរៈ។

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៥ ​ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានដក​ស្រង់​សន្ទរកថា​របស់​នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នៅពិធី​មីទ្ទីង​នៅទីក្រុងហូជីមិញដែលអះអាងថា ទិវាទី៣០មេសាឆ្នាំ១៩៧៥បាន​គូស​សម្គាល់ជំពុកថ្មីក្នុងប្រវត្តិសាស្ត្រកសាងនិងការពារ​ប្រទេសជាតិ​ដ៏​ភ្លឺស្វាង​របស់​វៀត​ណាម។

 អត្ថបទសសេរដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP របស់​អាមេរិក​បាន​អះអាងថា ក្រុម​រថ​តង់​ឈាន​​ទៅទីក្រុង Sai Gon បុកដួលខ្លោងទ្វា​នៃ​វិមាន​ឯករាជ្យ​ជា​ជ័យជំនះដ៏មហិមារចំពោះកំលាំងប​ដិវត្តន៍​ដែល​បានដំណើរ​ការ​តស៊ូក្នុង​អំឡុងជាង១ទស្សវត្សប្រឆាំងនឹងចក្រពត្តិអាមេរិក។ អត្ថបទ​សសេរ​បានដក​ស្រង់​ពាក្យ​របស់ទាហានអាមេរិកម្នាក់ដែលបានចូលរួមពិធីមីទ្ទីងសម្ដែងការអៀនខ្មាស់​ដោយអ្វីៗដែល​ទាហាន​អាមេរិកបានបណ្ដាលឡើងនៅវៀត​ណាម។ អត្ថបទសសេរដែល​ចុះ​ផ្សាយ​ដោយទីភ្នាក់ងារសារ​ព័ត៌មាន​​ AFP របស់​បារាំងបាន​សង្កត់ធ្ងន់ទៅ​លើរាល់​ឥទ្ធិពល​ដ៏ធ្ងន់ធ្ងរដែលទាហានអាមេរិកដែល​បណ្ដាល​ឡើង​សំរាប់ប្រជាជនវៀតណាម​ក្នុងនោះមានករណីត្រូវជាតិគីមីពុល​ព័ណ៌លឿងទុំ Dioxin។ អត្ថបទ​សសេរ​បាន​​ដកស្រង់​ពាក្យរបស់ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius ថា​ ​ប្រជាជនអាមេរិក​ចាំ​និង​​​គោរព​អតីតកាលប៉ុន្តែឆ្ពោះទៅអនាគតនិងកសាងអនាគត​ដោយផ្អែកលើ​អតីតកាលនេះ។ ​លោកបានអះ​អាង​​ថា​ទំនាក់ទំនងរវាងអាមេរិកនិង​វៀត​ណាម​​កាន់​តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ៕

 
តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ