02/02/2018 07:16 GMT+7 Email Print Like 0

សារព័ត៌មានរួមចំណែកក្នុងជោគជ័យរបស់សកម្មភាពកិច្ចការបរទេសឆ្នាំ២០១៧

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham  Binh Minh បានអះ អាង ដូច្នេះនៅក្នុងពិធីជួបសំណេះ សំណាលជាមួយតំណាងស្ថាប័នសារព័ត៌មាននានា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

ឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា សារព័ត៌មានជាស្ពានសំខាន់ ដើម្បីផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេសរបស់បក្ស​និងរដ្ឋទៅដល់ប្រជាជននិងទៅកាន់ពិភពលោក ដោយទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។ លោកអញ្ជើញផ្តល់អនុសាសន៍ថា៖

“ក្នុងឆ្នាំ២០១៧ យើងមិនអាចមិននិយាយអំពីជោគជ័យរបស់ APEC ជាមួយនឹងតួនាទីជាប្រទេសម្ចាស់ផ្ទះរបស់​វៀត​ណាមឡើយ។ ហើយឆ្នាំ APEC របស់យើងបានដើរ ទន្ទឹមជាមួយនឹងជោគជ័យរបស់សារព័ត៌មាន ដែលផ្សព្វផ្សាយនូវរូបភាពទឹកដី និង មនុស្សវៀតណាម ទៅកាន់មិត្តភក្តិអន្តរជាតិ។ នេះជាជោគជ័យរបស់វិស័យកិច្ចការ​បរទេសក៏ដូចជាជោគជ័យរបស់សារព័ត៌មានកិច្ចការបរទេសផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ