14/07/2015 10:52 GMT+7 Email Print Like 0

សារព័ត៌មានថៃ៖វៀតណាមនិងថៃកាន់តែបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ

នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ក្នុងឱកាសដំណើរទស្សនកិច្ចនៅថៃរបស់នាយករដមន្ត្រីវៀតណាមលោក Nguyen Tan Dung និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី រួមលើកទី៣របស់ប្រទេសទាំង២នាសប្ដាហ៍ខាងមុខ លោក Kavi Chongkittavorn អ្នកប្រាជ្ញល្បីឈ្មោះនៃវិទ្យាស្ថានស្រាវជ្រាវសន្តិសុខនិងអន្តរជាតិរបស់ថៃ បានមានអត្ថបទសរ
សេរលើកាសែតជាភាសាអង់គ្លេស Nation។ តាមអត្ថបទសរសេរនេះថា ថៃនិងវៀតណាមកំពុងខិតមកជិតគ្នាដើម្បីបង្កើនការកសាងទំនាក់ទំនងសហប្រតិបតិ្តការទ្វេភាគីក៏ដូចជានៅក្នុងអនុតំបន់ទន្លេមេគង្គ ក្នុងនោះមានបញ្ហាទាក់ទិននានាដូចជាការពារបរិស្ថាន ចែករំលែកប្រភពធនធានធម្មជាតិ​ តភ្ជាប់និង ធនាសន្តិសុខ។

ប្រទេសទាំង២សង្ឃឹមថា នាចុងឆ្នាំនេះអាចដាក់ឲ្យដំណើរការនូវសេវាកម្មរថយន្តក្រុងដែលឆ្លងប្រទេសឡាវនិងកម្ពុជា​ក៏ដូចជាសេវាកម្មដឹកជញ្ជូនតាមនាវាចរណ៍រវាងប្រទេសទាំង២ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ