06/12/2015 11:33 GMT+7 Email Print Like 0

សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការងារផ្សព្វផ្សាយរបស់អាស៊ាន


សារព័ត៌មានដើរតួនាទីសំខាន់ក្នុងការងារផ្សព្វផ្សាយរបស់អាស៊ាន (Image: VNA)

នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ​២០១៥ នៅទីក្រុង Kuala Lumpur ម៉ាឡេស៊ី សិក្ខាសាលា​តុមូល​អ្នក​និពន្ធ​ប្រ​ទេស​ជា​សមាជិក​​អាស៊ាន​និង​អាស៊ី​បូព៌ារ​ស្តីពី​ទស្សនៈវិស័យ​​សហគមន៍​អាស៊ានក្រោយឆ្នាំ ២០១៥ ត្រូវបាន​រៀប​ចំ​ឡើង​។ សិក្ខាសាលានេះ​មាន សម័យពិភាគ្សាចំនួន ៤ រួមមាន៖ បទអន្តរាគមន៍ទាក់ទិនដល់ទស្សនៈ​វិស័យ​សហ គមន៍អាស៊ានក្រោយឆ្នាំ ២០១៥ អត្តសញ្ញាណអាស៊ាន តួនាទី​របស់សារ​ព័ត៌មាន​ ក្នុង​ការ​ជំរុញ​សន្តិភាព​ក្នុង​ប្រ​ទេសជាសមាជិកអាស៊ាន​ និងអាស៊ីបូព៌ារនានានិង ការពិភាក្សា​សាជាមួយ​អគ្គលេខា​ធិការ​អាស៊ាន​ លោក​Le Luong Minh ។

អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអះអាងថា៖ ការ​ផ្សព្វ​ផ្សាយ​និង​សារព័ត៌​មាន​ដើរ​តួនា​ទី​សំខាន់​និង​មាន​ភារ​កិច្ច​ដ៏ធំ​ធេង​ក្នុងការងារ​ឃោសនារបស់អាស៊ាន។ លោកបានឲ្យដឹងថា៖ នៅ​សន្និសីទ​ជាន់​ខ្ពស់​អាស៊ាន​​លើក​ទី​២៧ នាពេលកន្លង​ទៅ ថ្នាក់​ដឹក​នាំប្រទេស​អាស៊ានទាំងអស់បានប្រកាស​បង្កើត សហគមន៍​អាស៊ាននិងសហគមន៍ត្រូវបានចាប់បដិសន្ធិជាផ្លូវការនាថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០១៥។ យល់ដឹង​ពីសារៈ​​សំខាន់នៃការងារផ្សព្វផ្សាយ អាស៊ាន​បាន កំណត់​អាទិភាពជួរមុខក្នុងរយៈពេល ១០ ឆ្នាំខាង​មុខ​គឺ​ការបង្កើនចំណះ​ដឹង របស់ប្រជាពលរដ្ឋស្តីពីសហគមន៍ឆ្នាំ ២០១៦ អាស៊ាននឹងរៀបចំផែនការ​អនុវត្ត កាណាល់ទូរ​ទស្សន៍​មួយ​ដែល​អូសបន្លាយ​ក្នុងរយៈ​ពេល ៣០ នាទី​ប្រចាំសប្តាហ៍ នៅប្រ​ទេស​ជា​សមាជិក​ដើម្បី​ផ្តល់​ព័ត៌មានស្តីពីសហគមន៍​ដល់​ប្រជា​ពល​រដ្ឋ​៕ ​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ