18/09/2015 09:37 GMT+7 Email Print Like 0

សារព័ត៌មានជប៉ុនចុះផ្សាយអំពីទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-ជប៉ុន

កាសែត​ជប៉ុនបាន​ចុះផ្សាយ​ដោយព្រមៗគ្នា​ក្នុងច្បាប់ចេញនាថ្ងៃទី១៦​និង​ថ្ងៃទី១៧ខែ​កញ្ញាឆ្នាំ២០១៥​ អំពី​ដំណើរ​​ទស្សន​កិច្ច​ជាផ្លូវ​ការ របស់អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាម លោក Nguyen Phu Trong និង​វាយ​តំលៃ​ខ្ពស់​ចំពោះទំនាក់ទំនង​វៀតណាម-ជប៉ុនលើគ្រប់វិស័យ។ ដោយចំណងជើង “សេចក្ដី​ថ្លែងការណ៍​រួម​វៀត​ណាម-​ជប៉ុន៖ កិច្ច​សហប្រតិបតិ្តការយ៉ាងស្អិតរមួតលើវិស័យ​សេដ្ឋកិច្ច​និងសន្តិសុខនៅ​សមុទ្រ” អត្ថបទ​លើ​កាសែត “Sankei” ដែល​ជាកាសែត​សេដ្ឋកិច្ច​ជួរមុខ​របស់ជប៉ុន​បានសង្កត់​ធ្ងន់​ថា ជប៉ុន​ត្រៀម​ខ្លួន​ជា​ស្រេច​បង្កើន​ទំនាក់​ទំនង​សហប្រតិបតិ្តការជា​មួយ​វៀតណាម ដើម្បីលើក​កំពស់សមត្ថភាព​អនុវត្តច្បាប់​នៅសមុទ្រ របស់​វៀត​ណាម ព្រមទាំងអះអាងនូវភាពចាំបាច់​នៃការបង្កើន​ក្រមប្រតិបតិ្ត​សំរាប់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត​ (COC) យ៉ាងឆាប់​រហ័ស។ លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរ​នឹង​សហការ​យ៉ាង​ស្អិត​រមួត ឆ្ពោះ​ទៅ​ការ​សំរេច​ដំណើរ​ការ​ចរចា​លើកិច្ច​ព្រម​ព្រៀង​ដៃ​គូសេដ្ឋកិច្ច​ យុទ្ធសាស្ត្រ​ឆ្លង​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) យ៉ាង​ឆាប់ៗ។​ កាសែត​​​ធំផ្សេងៗរបស់ជប៉ុន ក៏បានចុះផ្សាយអំពីកិច្ចសហប្រតិបតិ្តការវៀតណាម-​ជប៉ុន ​ក្នុង​វិស័យ​សន្តិសុខ​និង​សេដ្ឋកិច្ច​ផង​ដែរ ក្នុងនោះខ្លឹម​សារគួរឲ្យទាក់ទាញ​នោះ​គឺកិច្ច​សន្យា​របស់​ជប៉ុន​ ដែល​ជួយ​ឧបត្ថម្ភ​វៀត​ណាម​​កសាង​មន្ទីពេទ្យ Cho Ray នៅទីក្រុងហូជីមិញ​ភាគ​ខាងត្បូងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ