16/09/2016 09:37 GMT+7 Email Print Like 0

សារព័ត៌មានចិនផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម​នៅចិន​


សារព័ត៌មានចិនផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនៅចិន (VNA)

ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ចនៅចិន របស់នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និង​ការចូល​រួម​ផ្សារ​ណាត់​អាស៊ាន-ចិន និង សន្និសីទកំពូល​ពាណិជ្ជកម្ម និង វិនិយោគអាស៊ាន-ចិនលើក​ទី ១៣ នៅ​ទីក្រុង​ Nanning រួម​ជាមួយដំណើរទស្សនកិច្ច​នៅតំបន់​ស្វ័យ័តជន​ជាតិ Zhuang នៅខេត្ត Guangxi និង​តំបន់​រដ្ឋបាល​ពិសេស​ហុង​កុង​តាម​សេចក្តី អញ្ជើញ​របស់នាយក​រដ្ឋមន្ត្រី​ចិន លោក Li Keqiang ចាប់ពីថ្ងៃទី​១០ ដល់​ទី ១៥ ខែកញ្ញា ឆ្នាំ​២០១៦ សារព័ត៌មាន​នៃប្រទេសនេះ​បាន​បច្ចុប្បន្នកម្ម​ជាបន្ត​​បន្ទាប់​រាល់​សកម្មភាព ទាក់​ទិន​។ លើគេ​ហទំព័រ​ដើម​នៃកា​រសែត​ Renmin Ribao (The People's Daily) បាន​ផ្សាយ​ព័ត៌មាន​អំពី​ជំនួប​សន្ទនា​រវាង​​នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម ​លោក Nguyen Xuan Phuc ជាមួយ​អគ្គលេខា​បក្ស​កម្មុយនិស្ត​ចិន និង​ ជាប្រធាន​រដ្ឋចិន លោក Xi Jinping។​ តាមនោះ ភាគីទាំងពីរ​បានលើក​ច្បាស់​ថា៖ ចិន​និ​ង​វៀត​ណាម​សុទ្ធតែ​ស្ថិត​​ក្រោម​ការ​ដឹក​នាំ​ របស់បក្សកម្មុយនិស្តនិង​របបរសង្គមនិយម ហើយនេះគឺ​ជា​ផលប្រយោជន៍​ប្រវត្តិ​សាស្ត្រ​​រួមធំបំ​ផុត រវាងប្រទេសទាំងពីរ។ ទំនាក់ទំ​នងទ្វេភា​គី​ បច្ចុប្បន្នកំពុង​អភិវឌ្ឍន៍​ល្អប្រសើ។​ លោក Xi Jinping បាន​សម្តែងគោលបំណងថា៖ ចិននិងវៀតណាម​សហការយ៉ាងជិត​ស្និត បន្ត​រក្សា​ការជួប​ប្រាស្រ័យ​ថ្នាក់​ជាន់​​ខ្ពស់ ជំរុញ​ការតភ្ជាប់​យុទ្ធសាស្ត្រ និង កិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេភាគី​រួម ​ជាមួយ​បង្កើន​ការ​ជួប​ប្រាស្រ័យ​ប្រជា​ជន​​​ដើម្បី​នាំ​ទំនាក់ទំ​នងសហ ប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ រវាងចិននិង​វៀតណាម​ឡើងកំ​ពស់ ថ្មី​មួយ​​ដោយឥត​ឈប់ឈរ នាំមកនូវផលប្រយោជន៍​ជាក់​ស្តែងសំរាប់​ប្រជាជន នៃ​ប្រទេសទាំងពីរ។​

​ចំពោះបញ្ហានៅសេសសល់ ភាគីទាំងពីរបានពិភាក្សាដ៏ស្មោះត្រង់។​ វិទ្យុសម្លេងអន្តរជាតិ​ចិន (CRI) បាន​ឲ្យដឹង​ថា៖ ការ​ចរចារ​រវាងនាយក​រដ្ឋមន្ត្រីចិន​ លោក Li Keqiang ជាមួយ​នាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc ភាគី​ទាំងពីរ​ បានសង្កត់ធ្ងន់ទៅលើបញ្ហា​នៅសមុទ្រ​ខាង​កើត ដែលទាក់ទិន​ដល់ អធិបតេយ្យភាព​នឹង​បូរណភាព​ដែន​ដីផលប្រយោជន៍​ លើសមុទ្រ​និងមនោសញ្ចេ តនារវាងប្រជាពលរដ្ឋនៃ​ប្រទេសទាំង​ពីរ​។ ចិន​និង​វៀតណាម​គប្បី​ខំប្រឹង​ប្រែង ជាមួយ​គ្នាក្នុង​ការប្រតិបត្តិ​តាមការ​ចំណេះដឹងរួ​មជាន់ខ្ពស់ រក្សារ​ស្ថិរភាព​លើ​សមុទ្រ​​ដោះស្រាយការ​ខ្វែងគំ​និត ជំរុញកិច្ច​សហប្រតិបត្តិការ​លើសមុទ្រ និង​​បំពេញ បន្ថែម​ការយល់​ដឹង​រួម​ដោយ​ឥត​ឈប់​ឈរ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ