22/01/2016 09:34 GMT+7 Email Print Like 0

សារធារណៈមតិអន្តរជាតិផ្សព្វផ្សាយព័ត៏មានអំពីមហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២


មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២

ក្នុងឱកាសមហាសន្និបាតបក្សកម្មុយនីស្តវៀតណាម នីតិកាលទី១២​សារព័ត៏​មាន​អន្តរជាតិ​បន្ត​មាន​បទ​សរ​សេរ​ជា​ច្រើន​ ដោយ​អះអាងនូវ​សារសំ​ខាន់និង​ធំធេង និង​ជំហាន​នានា​ក្នុង​បុព្វ​ហេតុ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​វៀត​ណាម​។

​នាថ្ងៃទី២០ ខែ​មករា ឆ្នាំ២០១៦ ទីភ្នាក់ងារសារព័ត៏មាន Xinhua របស់​ចិន បាន​មានបទសរសេរថា៖ វៀត​ណាម​ទទួល​បាន​សមិទ្ធិផល​លេចធ្លោ ក្នុងដំណើការ​អនុវត្តកំណែ​ទម្រង់​សេដ្ឋកិច្ច ដោយមានឈ្មោះ​ថា៖ ផ្លាស់​ប្តូរថ្មី។ ដោយ​មាន​គ្រឹះដ្ឋាន​រឹង​មាំនេះ​​ មហាសន្និបាតលើកនេះរបស់បក្សកម្មុយនីស្តវៀត​ណាម នឹង​បង្កើត​កម្លាំង​ចលករ​ខ្លាំង​ក្លា ជំរុញ​ការអភិវឌ្ឍន៍​របស់ប្រទេសជាតិ។ នាថ្ងៃនេះដែរ កាសែត​ប្រចាំថ្ងៃ ​(Shanghai​daily) បាន​មាន​បទ​សរ​សេរ​៖ មហាសន្និបាត​បក្សកម្មុយនីស្តវៀតណាម បង្កើតកម្លាំងចលករអភិវឌ្ឍន៍។ រីឯកាសែត Nikkei Asian Review របស់​ជប៉ុន​បានអះអាង​ថា៖ មហាសន្និបាតលើកនេះ នឹងបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី​ សំរាប់​វៀតណាម​។

​នាពេលនោះ បទសរសេរស្ដីអំពីមហាសន្និបាត នីតិកាលទី១២ របស់​បក្សកម្មុយនីស្ត​វៀត​ណាម​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើគេហ​ទំព័រ Bloomberg អាមេរិក បាន​ផ្តោតអំពីការជះ​ឥទ្ធិពល របស់មហាសន្និបាត​លើក​នេះ ជាមួ​យ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​វៀតណាម។

​តាម AFP របស់បារាំង មហាសន្និបាត ទី១២នេះត្រូវបានប្រព្រឹត្តទៅក្នុងដំណាក់​កាលពិនិត្យមើល​ឡើងវិញ វាយ​តំលៃនិង​បន្ត​ឈានទៅមុខ​របស់​វៀត​ណាម ក្រោយ​រយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី។ នាពេល​នោះ កាសែត New York Times របស់អាមេរិក​ បានសន្តិដ្ឋាន៖មហាសន្និបាតនេះ នឹងជះឥទ្ធិពលជាច្រើនទៅលើគោលមាគា៍​កិច្ចការ​បរទេស​របស់​វៀត​ណាម។

​កាសែត Neues Deutschland របស់អាល្លឺម៉ង់ នាថ្ងៃទី២០ ខែ​មករា បានមានបទ​សរសេរមានចំណង​ជើង​ថា៖ បក្សកម្មុយនីស្ត​វៀតណាម​បន្តបុព្វហេតុ​ផ្លាស់ប្តូរថ្មី។ បទសរសេរនេះ​បាន​សង្កត់​ធ្ងន់​ថា៖ បក្ស​កម្មុយនីស្ត​វៀត​ណាម​ជាកម្លាំង​ដឹក​នាំ ការ​តស៊ូរំដោះប្រទេសជាតិ ដណ្ដើមយកឯករាជ្យ និងខំប្រឹងប្រែងជានិច្ច ដើម្បីគោល​ដៅលើ​កស្ទួយ​ជីវភាព​រស់នៅសំរាប់​ប្រជាជន៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ