19/01/2016 09:31 GMT+7 Email Print Like 0

សារទូរលេខអំណរសាទរនូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០របស់ឡាវ

ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១០ នៃបក្ស​បដិវត្តន៍ប្រជាជន​ឡាវ ដែល​ប្រារព្វ​ឡើង​ចាប់​ពីថ្ងៃទី​១៨ ដល់ថ្ងៃទី២២ខែ​មករា​ឆ្នាំ២០១៦ នៅរដ្ឋធានីវៀង​ច័ន្ទ​របស់ឡាវ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម​ បាន​មានសារទូរលេខអំណរសាទរ។ សាទូរលេខនេះបានលើកច្បាស់ថា មហាសន្និបាត​លើក​នេះ ជាព្រឹត្តិការណ៍​នយោបាយសំខាន់ ក្នុងជីវភាពរស់នៅខាង​នយោបាយ សង្គម​របស់​ប្រទេស​ឡាវ។ វៀត​ណាម​គាំទ្រ​និង​មាន​ជំនឿជាក់​ជានិច្ច ថា​ក្រោមការ​ដឹកនាំ​របស់បក្សបដិវត្តន៍ប្រជាជនឡាវ ប្រជាជនឡាវ​នឹងបន្ត​ទទួល បាន​សមិទ្ធិ​ដ៏ធំ​ធេងជាច្រើន អនុវត្តប្រកបដោយជោគជ័យ នូវសេចក្តីសម្រេចចិត្ត នៃមហាសន្និបាត​លើកទី១០​របស់បក្ស។ បក្ស រដ្ឋ និងប្រជាជនវៀតណាម​សច្ចារ ធ្វើអស់​ពីកម្លាំង​កាយចិត្តរួមជាមួយបក្ស រដ្ឋនិងប្រជាជនឡាវពង្រឹង ពង្រីក​និង​ផ្ទេរ ឲ្យជំនាន់ក្រោយៗ​នូវទំនាក់ទំនង​សាមគ្គីភាពពិសេស រវាងវៀតណាមជាមួយឡាវ​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ