01/05/2015 13:06 GMT+7 Email Print Like 0

សារទូរលេខអបអរសាទរ ៤០ ក្នុងឱកាសពិធីបុណ្យទី ៣០ ខែមេសា ឆ្នាំ​២០១៥


សារទូរលេខអបអរសាទរ ៤០ ក្នុងឱកាសពិធីបុណ្យទី ៣០ ខែមេសា ឆ្នាំ ២០១៥ (Image: VNA)


 
ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាង ត្បូងវៀតណាមឯកភាពប្រទេសជាតិ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បានផ្ញើរសារទូរលេខអបអរសាទរដល់អគ្គលេខា​គណៈកម្មាធិការ​បក្ស​កម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ។ ក្នុងសារទូរលេខ ប្រធានាធិបតី Vladimir Putin ជឿ​ជាក់​ថា៖ ដោយឈរលើប្រពៃណីដ៏ត្រចះត្រចង់ក្នុងអតីតកាល ភាគីទាំង២ នឹងបន្តអភិវឌ្ឍន៍រាល់ទំនាក់ទំនង​លើ​​គ្រប់វិស័យឲ្យបានខ្លាំងក្លាថែមទៀត។  ក្នុងឱកាសនេះដែរនាថ្ងៃទី ២៩ មេសា អគ្គលេខានិង​ជាប្រធាន​រដ្ឋឡា​វ​ លោក Chummaly Sayasone នាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ លោក Thongsing Thammavong និង​ប្រធាន​រដ្ឋសភា ឡាវ លោកស្រី Pany Yathotu បានផ្ញើរសារទូរលេខអបអរសាទរដល់អគ្គលេខាបក្ស កម្មុយនិស្ត​វៀតណាម លោក  Nguyen Phu Trong ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ប្រធាន​រដ្ឋ​សភា​វៀតណាម លោក Nguyen Sinh Hung ។ សារទូរលេខបានអះអាងថា៖ ជ័យជំនះទី ៣០ ខែមេសា ឆ្នាំ ២០១៥ មិនត្រឹមតែជា មោទនភាពរបស់បក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាម ប៉ុណ្ណោះទេ ថែមទាំង ជា មោទនភាព​របស់​បក្សរដ្ឋនិងប្រជាជនឡាវ ក៏ដូចជា ប្រជាជនស្នេហារសន្តិភាពលើ សកលលោក ទៀតផង។ ការ​រំដោះភាគខាងត្បូងវៀតណាមនា ទី ៣០ មេសា ឆ្នាំ១៩៧៥ បានបង្កើតឱកាសសំខាន់សំរាប់​ការតស៊ូ
រ​បស់​​ប្រជាជនឡាវឆ្ពោះទៅគោលដៅបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាថ្ងៃទី ២ ធ្នូ ឆ្នាំ 
១៩៧៥​។

ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី ២៨ មេសា ស្ថានទូតវៀតណាមប្រចាំនៅម៉ិកស៊ិក សហការជាមួយក្រុម​សមាជិក​​សភាមិត្តភាព​ម៉ិកស៊ិក-វៀតណាមបានរៀចបំពិធីមីទ្ទីញ រំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវា​រំដោះ​​ភាគខាងត្បូងវៀតណាមឯកភាព ប្រទេសជាតិ៕​ 

 
តាម​ VOV5 -  វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ