02/01/2016 12:20 GMT+7 Email Print Like 0

សារចូលឆ្នាំថ្មី ២០១៦ របស់បណ្ដាថ្នាក់ដឹកនាំលើពិភពលោក


សារចូលឆ្នាំថ្មី ២០១៦ របស់បណ្ដាថ្នាក់ដឹកនាំលើពិភពលោក (Image: VNA)

នាព្រឹកព្រលឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ប្រធានាធិបតីបារាំង លោកFracois Hollande បានមាន​បទ​​សន្ទរកថាក្នុងឱកាសចូលឆ្នាំថ្មី ២០១៦។ ក្នុសារនេះ លោក Hollande បានចាត់ទុកថា៖ ភារកិច្ចជួរមុខនា​បច្ចុប្បន្ន​គឺកិច្ចការពារ​ប្រជាពលរដ្ឋបារាំងពីការគំរាមកំហែងភេរវកម្ម។ នេះគឺជាមូលហេតុសំរាប់​បារាំង បង្កើនយុទ្ធនាការយោធានៅស៊ីរីនិងអ៊ីរ៉ាក់ទៅលើទីតាំងអង្គការភេរវកម្ម។​ នាថ្ងៃដដែល ក្នុងសារចូលឆ្នាំថ្មី ២០១៦ សម្តេចប៉ាប Francis បានអំពាវនាវ​ឲ្យមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ផ្សាយព័ត៌មានវិជ្ជមាន​ជំនួស ឲ្យផ្សាយព័ត៌មានស្តីពីឧក្រិដកម្មអំពើហឹង្ស។ មុននោះ នាយប់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ​២០១៥ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានមានបទសន្ទរកថាក្នុង ឱកាសចូលឆ្នាំថ្មី ២០១៦ ក្នុងនោះ លោកសង្កត់ធ្ងន់ទៅលើស្មារតីសាមគ្គីភាព របស់ប្រជាពលរដ្ឋរុស្ស៊ីហើយសម្តែងការត្រៀមខ្លួនជាស្រេចប្រឈុមនឹងការសាក​ល្បង​​នាបច្ចុប្បន្ន ផងដែរ។ នាថ្ងៃដដែល ប្រធានរដ្ឋចិនលោក  Xi Jinping បានអានសារឆ្នាំថ្មីក្នុងនោះសង្កត់ធ្ងន់ទៅលើតួនាទីនៃប្រទេសអាស៊ីឦសាន្តនេះលើឆាកអន្តរជាតិនាពេលខាងមុខ។ ក្នុងពេលនោះ ប្រធានា​ធិបតីម៉ាឡេស៊ីលោក Najib Rajak បានឲ្យដឹងថា៖ គោលដៅរបស់ប្រទេសនេះក្នុងឆ្នាំ ២០១៦ គឺការ​ខំ​ប្រឹ​ងប្រែងដើម្បី សង្គមសុវត្ថិភាពសម្បូររុងរឿងនិងសមភាពថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ