05/08/2021 13:42 GMT+7 Email Print Like 0

សាមគ្គីនិងស្រុះចិត្តគំនិតគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីអំពាវនាវដល់ជនរួមជាតិ សមមិត្ត យុទ្ធ ជនទូទាំងប្រទេសនិងជនរួមជាតិនៅក្រៅប្រទេសស្តីពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចប្រយុទ្ធជាមួយសត្រូវ”សេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្ស បានកោះហៅបក្សទាំងមូលនិងប្រជាជនទាំងមូល លើកកម្ពស់ប្រពៃណីសាមគ្គីភាព ជួយគ្នាទៅវិញទៅមករបស់ប្រជាជាតិ បង្កើតកម្លាំងពលំនិងជំនឿជឿជាក់ ដើម្បីវៀតណាមរឹងមាំជំនះពុះពារលើជំងឺរាតត្បាតនេះ។

ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត កូវីដ-១៩ បាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ ដែលទាមទារឲ្យទាំងប្រព័ន្ធនយោបាយនិងប្រជាជនប្រមូលផ្ដុំប្រភពធនធានទាំងអស់ ដោយរួមគ្នាដើម្បីរុញថយក្រោយជំងឺរាតត្បាត។ ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចប្រយុទ្ធជាមួយសត្រូវ” យកកិច្ចការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនជាចម្បងបង្អស់ ហើយជាបឋម ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ ខ្ញុំសូមអំពាវនាវឲ្យបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលនិងជនរួមជាតិរបស់យើងនៅបរទេស៖ យើងទាំងអស់គ្នាកំពុងខិតខំប្រឹងប្រែងហើយ ប៉ុន្តែយើងនឹងខិតខំប្រឹងប្រែងជាងនេះទៅទៀត  យើងបានសាមគ្គីគ្នាហើយយើងនឹងកាន់តែសាមគ្គីគ្នាជាងនេះទៅទៀត យើងមានការប្តេជ្ញាចិត្តហើយ យើងនឹងកាន់តែប្តេជ្ញាចិត្តបន្ថែមទៀត ដើម្បីយើងទាំងអស់គ្នា ស្រុះចិត្តគំនិតជាមួយបក្ស ជាមួយរដ្ឋាភិបាល ជាមួយក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ដើម្បីស្វែងរកគ្រប់មធ្យោបាយសម្រាប់ទប់ស្កាត់ រុញថយក្រោយជំងឺរាតត្បាតឲ្យទាល់តែបាន កុំឲ្យជំងឺផ្ទុះឡើងនិងឆ្លងរាលដាលនៅក្នុង សហគមន៍”។

មិនត្រឹមតែជាការលើកទឹកចិត្តដ៏ធំធេងចំពោះមហាជនប៉ុណ្ណោះទេ សេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្សក៏បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រមុខប្រព័ន្ធនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ សេចក្តីអំពាវនាវឱ្យកំណត់យ៉ាងច្បាស់ថា “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធជាមួយសត្រូវ” បានបង្ហាញពីការស្រុះចិត្តគំនិតនិងឯកភាពជាតិនៃប្រព័ន្ធទាំងមូល ដោយប្តេជ្ញាចិត្តក្នុងការបង្ការ ទប់ស្កាត់និងយកឈ្នះលើជំងឺរាតត្បាតដោយគ្រប់បែបយ៉ាង។ ដោយគោរពនិងកោតសរសើរចំពោះសេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្ស ក្នុងការកៀរគរកម្លាំងពលំរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងប្រព័ន្ធនយោបាយទាំងមូលដើម្បីគោលដៅតែមួយគត់គឺរុញថយក្រោយជំងឺរាតត្បាតនេះ សមាជិក សភាលោក Le Thanh Van បានចាត់ទុកថា៖ “លើកនេះ លោកអគ្គលេខាបក្សបានចេញសេចក្តីអំពាវនាវដោយកម្រិតខ្ពស់ជាង គឺ “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចប្រយុទ្ធជាមួយសត្រូវ” ដែលបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ប្រមុខប្រព័ន្ធនយោបាយ ដែលរួមជាមួយបក្សនិងប្រជាជនទាំងមូលជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ឆន្ទៈមោះមុតដើម្បីយកឈ្នះលើជំងឺរាតត្បាត។ សេចក្តីអំពាវនាវនេះដូចជាការលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាចែករំលែកក្តីលំបាក ដើម្បីរួមគ្នាឆ្លងផុតរាល់ឧបសគ្គទាំងអស់។ ហើយសេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្សគឺដូចជាការកោះហៅជនរួមជាតិវៀតណាមទាំងអស់ មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេថែមទាំងជាជនរួមជាតិនៅបរទេស ដើម្បីបញ្ជាក់ពីស្មារតីជនជាតិរបស់ប្រជាជន វៀតណាមផងដែរ”។

 

សាមគ្គីភាពនិងស្រុះចិត្តគំនិតគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត (រូបថត៖ baonhandan)
 
ចែកអង្ករដោយឥតគិតថ្លៃដល់ជនក្រីក្រ ជនពិការនិងអ្នកដែលបាត់បង់ការងារដោយសារផលប៉ះពាល់នៃជំងឺកូវីដ ១៩ (រូបថត៖TTXVN)
 

ដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្ស ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ទីភ្នាក់ងារនានា អង្គភាព សហគ្រាសនិងបុគ្គលទាំងក្នុងនិងក្រៅប្រទេស ជនរួមជាតិវៀតណាមនៅឯបរទេស បានលើកកម្ពស់ប្រពៃណីសាមគ្គីភាពនិងការយោគយល់ជួយគ្នាទៅវិញទៅមក “ស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯងអញ្ជឹង” ដោយចូលរួមយ៉ាងសកម្មលើគ្រប់ទម្រង់ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅទូទាំងប្រទេសវៀតណាម។ លោកស្រី Dinh Tuyet Nhung ប្រធានសម្ព័ន្ធសហករណ៍កសិកម្មនិងឱសថខេត្ត Bac Kan បានឲ្យដឹងថា៖ “សេចក្តីអំពាវនាវឲ្យប្រទេសជាតិទាំងមូលប្រជាជនទាំងមូលរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ ១៩ របស់លោកអគ្គលេខាបក្សពិតជាមានអត្ថន័យខ្លាំងណាស់។ សហករណ៍របស់យើងបាននិងកំពុងរួមដៃគ្នាជួយដល់ប្រជាជននៅភាគខាងត្បូង ដែលកំពុងមានតម្រូវការរបស់ របរចាំបាច់។ ដូច្នេះ បានរួមចំណែកជួយឧបត្ថម្ភទាំងផ្នែកសម្ភារៈក៏ដូចជាស្មារតី និងមាន គោលនយោបាយលក់ផលិតផលកសិកម្មក្នុងតម្លៃអនុគ្រោះដល់ប្រជាជននៅតំបន់ ដែលកំពុងផ្ទុះជំងឺរាតត្បាត។ យើងក៏មានរថយន្តដឹកទំនិញដើម្បីដឹកជញ្ជូនទំនិញសំខាន់ៗ ចូលទៅក្នុងទីផ្សារក្រុងហាណូយ ក៏ដូចជាផ្សារទំនើបធំៗ ដើម្បីធានាលំហូរទំនិញនិងមិនមានការអាក់ខាន”។

ទឹកចិត្តសប្បុរសធម៌ សាមគ្គីភាពនិងការចែករំលែករបស់ប្រជាជនទូទាំងប្រទេសជាមួយជនរួមជាតិនៅតំបន់ដែលកំពុងផ្ទុះជំងឺរាតត្បាត ពោលគឺ អ្នកបរិច្ចាគប្រាក់ អ្នកបរិច្ចាគរបស់របរចាំបាច់ អ្នកផ្តល់អាហារដោយឥតគិតថ្លៃ ការស្ម័គ្រចិត្តរបស់បុគ្គលិកពេទ្យ គ្រូពេទ្យចូលនិវត្តន៍ និស្សិតសាលាពេទ្យ សាលានរគបាលប្រជាជន សាលាកងទ័ពប្រជាជន ដែលស្ម័គ្រចិត្តទៅកាន់ខ្សែប្រយុទ្ធជួរមុខដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត; ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងទីភ្នាក់ងារនិងអង្គភាពមុខងារនៅខ្សែជួរមុខនិងនៅសមរភូមិខាងក្រោយក្នុងយុទ្ធនាការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩; សាមគ្គីភាពរបស់យុទ្ធជនអាវសមកពីបណ្តាខេត្ត ក្រុង ដែលមិនខ្លាចគ្រោះថ្នាក់ ដើម្បីរួមដៃធ្វើតេស្តជួយថែទាំ ជួយសង្គ្រោះនិងព្យាបាលអ្នកជំងឺ ... ដែលទាំងអស់នេះជាការឆ្លើយតបដ៏រស់រវើកនិងមានឥទ្ធិពលចំពោះសេចក្តីអំពាវនាវរបស់ប្រមុខដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាម។

មនុនោះ ក្នុងអំឡុងជំងឺកូវីដ ១៩ បានជ្រាបចូលមកប្រទេសវៀតណាមលើកដំបូង នៅខែមីនាឆ្នាំ ២០២០ ដោយឆ្លើយតបទៅនឹងសេចក្តីអំពាវនាវលើកទី១ របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនទាំងមូល កងទ័ពទាំងមូលនិងជនរួមជាតិវៀតណាមនៅបរទេស បានសាមគ្គីគ្នា ស្រុះចិត្តគំនិតជាមួយគ្នា ហើយបន្ទាប់ពីរយៈពេល ៣ ខែ ចំណុចក្តៅផ្ទុះជំងឺកូវីដ ១៩ តាមទីកន្លែងមួយនៃទីក្រុងហាណូយ និងខេត្ត ក្រុងនានាទូទាំងប្រទេសត្រូវបានរុញថយក្រោយនិងកំចាត់។ ប្រទេសនេះមានសុខសន្តិភាពជាច្រើនខែ ដើម្បីសម្រេចបាននូវគោលដៅពីរគឺការទប់ស្កាត់ជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ច។ ដោយសេចក្តីអំពាវនាវលើកទី២ នៅកម្រិតខ្ពស់ជាងនេះ រួមជាមួយដំណោះស្រាយយ៉ាងម៉ឺងម៉ាត់និងប្រកបដោយសមកាលកម្មរបស់រដ្ឋាភិបាល ក្រសួង មន្ទីរនិងមូលដ្ឋាននានា ការខិតខំប្រឹងប្រែងរបស់កម្លាំងនៅខែ្សប្រយុទ្ធជួរមុខ បន្តជាប្រភពនៃការលើកទឹកចិត្ត ដែលជាការប្តេជ្ញាចិត្តដ៏ធំធេងរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល កំចាត់ជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ ដោយរួមចំណែកយ៉ាងសក្តិសមចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់មនុស្សជាតិ ដើម្បីពិភព លោកមួយមានសុវត្ថិភាព តម្លាភាព  សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ