12/01/2016 09:37 GMT+7 Email Print Like 0

សាព័ត៌មាននៃបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមជាស្ពាននាំវៀតណាម​ខិត​ជិត​ជា​មួយ​ពិភព​លោក​


អនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc ថ្លែងមតិក្នុងពិធី​ (រូបថតៈ TTXVN)

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ក្រសួងការបទេសវៀត​ណាម បានរៀប​ចំ​ពិធី​ជួប​សំណេះសំណាល​ដើមឆ្នាំ ជាមួយតំណាងស្ថានទូត អ្នក​យក ព័ត៌មាន​និង​អនុព័ន្ធ​សារព័ត៌មាន​នៃ​បណ្តាស្ថាប័ន​តំណាង​បរទេស​ប្រចាំនៅ​វៀត​ណាម ក្នុងឱកាសចូលឆ្នាំថ្មី២០១៦។ ដោយអះអាងជាមួយអ្នកយក​ព័ត៌មាននិង អនុព័ន្ធ​សារព័ត៌មាន​នៃស្ថាប័នតំណាងបរទេសប្រចាំ នៅវៀតណាមជាស្ពាននាំ វៀត​ណាម​ខិតកាន់​តែជិត​ជាមួយ​នឹង​ពិភពលោក និងនាំពិភពលោកខិតកាន់តៃ​ជិតជាមួយនឹងវៀតណាម អនុរដ្ឋមន្ត្រីការបទេសវៀតណាម លោក Ha Kim Ngoc មានបំណង​ថា នាពេលខាងមុខនឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការ​ជួយឧបត្ថម្ភ ពីស្ថាន​ទូត អ្នក​យកព័ត៌មាននិងអនុព័ន្ធសារព័ត៌មាន នៃបណ្តាស្ថាប័ន​បរទេសប្រ​ចាំនៅវៀត​ណាម ដើម្បីមិត្ត​ភក្តិ​អន្តរជាតិ​យល់​ច្បាស់​ និងត្រឹមត្រូវអំពី​ស្ថានភាព នៅវៀត​ណាម​លើគ្រប់​វិស័យ។


ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)

អនុរដ្ឋមន្ត្រី Ha Kim Ngoc ក៏បានអះអាងថា ក្រសួងការបរទេសវៀត​ណាម នឹងបន្ត​ជួយ​ឧបត្ថម្ភ​និងបង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បីជូន​ដំណឹងទាន់ ពេលវេលា​អំពីព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ៗរបស់វៀតណាម ព្រម​ទាំង ផ្សាភ្ជាប់​អ្នក​យកព័ត៌មាន ស្ថាប័នតំណាងបរទេសនិងអង្គការអន្តរជាតិ​នានា ជាមួយនឹងក្រ​សួង ស្ថាប័ន​តំណាង​នានា​របស់​វៀត​ណាមផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ