05/12/2015 09:36 GMT+7 Email Print Like 0

សាព័ត៌មានអឺរ៉ុបវាយតម្លៃខ្ពស់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung

នាថ្ងៃទី៣ធ្នូ សាព័ត៌មានអេឡិចត្រូនិកនិងបណ្តាញអ៊ិនធើណែត​ជា​ច្រើន​របស់​បែល​ហ្សិក​និង​អឺរ៉ុប​បាន​ចុះផ្សាយ​ព័ត៌មាន​ស្តីពី​ដំណើទស្សនកិច្ច​នៅ បែលហ្សិក​និងសហភាពអឺរ៉ុប (EU) របស់​នាយករដ្ឋមន្ត្រី Nguyen Tan Dung នា​ពេល​កន្លងទៅ។


នាយករដ្ឋមន្ត្រី Nguyen Tan Dung ជាមួយប្រធានសភាពអឺរ៉ុប លោក
Martin Schulz (រូបថតៈ VGP/Nhật Bắc)

ទីភ្នាក់ងារសា​ព័ត៌មាន RTBF របស់បែលហ្សិក បានសរុបឡើងវិញ​នូវ​បណ្តា គម្រោង​ការ​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​រវាង​វៀត​ណាម ជាមួយបែលហ្សិកដែល បានលើកឡើងនៅក្នុងជំនួបសន្ទនា រវាងនាយករដ្ឋមន្ត្រីបែល​ហ្សិក Charles Michael និងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ។ អត្ថបទនេះ ក៏បានសង្កត់​ធ្ងន់​នូវ​សេចក្តី​ប្រកាសរបស់​ នាយករដ្ឋមន្ត្រី Charles Michael នោះគឺបែលហ្សិកគាំទ្រ​យ៉ាងខ្លាំង​ក្លារ​នូវ​បណ្តា​គំរោង​ការ​របស់​អង្គ​ភាព​អាជីវកម្មបែលហ្សិក នៅវៀតណាម។

​ក្នុងអត្ថបទមានចំណងជើងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីEU-វៀតណាម ជាកិច្ចព្រម​ព្រៀងមួយ​សម​ស្រប​នឹង​សម័យ​កាល​” បាន​ចុះផ្សាយលើ បណ្តាញអិន​ធ្វើណែត  Europe Presse Image ដែល​បាន​ដក​ស្រង់​ប្រសាសន៍​របស់​សមាជិក​សភា Franck Prous ដោយចាត់ទុកថា កិច្ចព្រមព្រៀងនេះ ជានិមិត្តរូប សម្រាប់អនាគត់នៃ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់EU។

ក្នុងពេលជាមួយគ្នានោះ ទំព័រវែប “L’antenne ” បានលើកច្បាស់ថា កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីវៀត​ណាម​-EU (EVFTA) ជាកិច្ចព្រមព្រៀង​ដំបូងរបស់ EU ជាមួយប្រទេសកំពុងអភិវឌ្ឍន៍​មួយផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ