18/05/2015 09:42 GMT+7 Email Print Like 0

សាប៉ា - ទីរូមស្រុកក្នុងពពក

ស្ថិត​នៅទិស​ពាយព្យ​នៃប្រ​ទេស​វៀត​ណាម ដែល​មាន​កម្ពស់​១៦០០ម៉ែត្រ​ធៀប​នឹង​កម្រិត​ទឹក​សមុទ្រ សា​ប៉ា (ឡាវ​កៃ) គឺ​​ជា​ទី​​រួម​ស្រុក​​ដែល​​មាន​​ធាតុ​​អា​កាស ត្រ​ជាក់ ទេស​ភាព​ដ៏​អស្ចារ្យ​ពេញ​មួយ​ឆ្នាំ និង​លក្ខណៈ​វប្បធម៌​ភូមិ​ស្រុក​ដ៏​ពិ​សេស។

តាមភាសា​នៃជន​ជាតិយ៉ាវ​ដែល​រស់​នៅ​ទី​នេះ សាប៉ា (Sa Pả) មាន​ន័យ​ថា “ឆ្នេរ​ខ្សាច់” ក្រោយ​មក ជន​ជាតិ​បារាំង​និយាយ​កម្លាយ​ជាសា​ប៉ា ហើយ​តាំង​ពីនោះ​មក​ឈ្មោះ​នេះ បាន​ផ្សារ​ភ្ជាប់​ជាមួយ​ទីតាំង​ទេស​ចរណ៍​ ដ៏ល្បី​ឈ្មោះ​របស់​​វៀត​ណាម ក្នុងអំឡុង​ជាង១១០​ឆ្នាំកន្លង​ទៅ។

ឆ្នាំ១៩២០ ពេលផ្លូវ​រថភ្លើង​ហាណូយ-ឡាវ​កៃ បានធ្វើសម្រេច ជនជាតិ​បារាំងសាង​សង​វីឡា នៅសាប៉ា​ជិត៣០០​ខ្នង ដើម្បី​អភិវឌ្ឍន៍​ទីនេះ​ក្លាយ​ជា “រដ្ឋ​ធានី​រដូវ​ក្តៅ” នៃ​ភាគខាង​ជើង​វៀត​ណាម។ ចាប់​តាំង​ពីពេល​នោះ​មក​​ដល់​សព្វ​ថ្ងៃ​នេះ សា​ប៉ាបាន​អភិវឌ្ឍន៍​ជាតំបន់​ទេសចរណ៍​ល្បីឈ្មោះ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍​ដោយ​មាន​រមណីយដ្ឋាន​ដូចជា៖ អគារ​បូជនីយដ្ឋាន​ថ្ម វិថីកូវ​ម៉ី កំពូល​ភ្នំហា​មរ៉ុង ជ្រលង​ភ្នំមឿង​ហ្វា ភូមិ​កាតកាត។ល៕


ទីរួមស្រុកសាប៉ាជាទីកន្លែងមួយប្រៀបដូច “គ្រាប់គជ់ពាយព្យ”  សំឡឹងពីភ្នំហាមរ៉ុងទៅ។ រូបថត៖ ង្វៀនថាំង









សាប៉ាជាមួយហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍។ល។ តម្រៀបជាជួរ លេចអណ្តែតក្នុងពពក ទាក់​ទាញ​អារម្មណ៍​ភ្ញៀវទេសចរណ៍ពេលដែលធ្វើដំណើរកំសាន្តទៅតាមដងផ្លូវតូចៗនៅទីនេះ។ រូបថត៖ ង្វៀនថាំង

ជ្រលងភ្នំតាវានទាក់ទាញអារម្មណ៍ដោយមានទេសភាពធម្មជាតិពិតៗជាមួយនឹង ស្រែកាំជ​ណ្តើរ​យ៉ាង​ស្អាត​ព័ន្ធ​ជុំវិញ​ភូមិ។ រូបថត៖ ង្វៀនថាំង

សម្រស់ស្អាតដ៏អស្ចារ្យនៃព្រៃភ្នំ សាប៉ាសំឡឹងពីភ្នំហាមរ៉ុង។ រូបថត៖ ង្វៀនថាំង

ភូមិកាតកាតជាភូមិមួយតូចរបស់បងប្អូនជនជាតិម៉ុង មានចម្ងាយពីទីរួមស្រុកសាប៉ាចំងាយ២គីឡូម៉ែត្រ ហើយ​ជា​ទី​កន្លែង​សម្រាប់ភ្ញៀវទេសចរណ៍ស្វែងយល់ពីវប្បធម៌របស់ប្រជាជនដែលរស់នៅផ្សារភ្ជាប់នឹងធម្មជាតិនៅទីនេះ។ រូបថត៖ ង្វៀនថាំង



ពណ៌សបរិសុទ្ធរបស់ផ្កាម៉ឹននៅលើដើមម៉ឹនចាស់ឆ្នាំកំពុងចេញផ្កាស្រុះ ដើមឈើ​បានដាំ​តាមផ្លូវ​តូចនិ​ង​តាម​ភូមិ​ដែល​នៅជាយទីរួមស្រុកសាបា។ រូបថត៖ ង្វៀនថាំង

ក្នុងដំណើរឡើងកំពូលភ្នំហាមរ៉ុង ភ្ញៀវទេសចរណ៍នឹងបានដើរកាត់សួនផ្កាធំ ជាទីកន្លែង​បានសាង​សង​តាម​រូប​សណ្ឋាន​ដីធ្លីធម្មជាតិរបស់ដងភ្នំ ប្រៀបដូចជា​វាលទំនាប​បំប្រួញតូច​មួយល្អ​ឆ្អើត​ជាមួយ​នឹងផ្កា​ចំរុះ​ពណ៌​រាប់​មិន​អស់​។​ រូបថត៖ កុងដាត

ទេសចរណ៍សាប៉ាពីមួយថ្ងៃទៅមួយថ្ងៃបានក្លាយជាទីកន្លែងកំសាន្តទាក់ទាញភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស ជា​ពិសេស​គឺនៅឱកាសសម្រាក់ថ្ងៃបុណ្យ ដើរកំសាន្តនិទាឃរដូវដើមឆ្នាំ។ រូបថត៖ ថាញយ៉ាង

សាប៉ាជាទីកន្លែងរស់នៅរបស់សមាគមន៍ជនជាតិចំនួន៦ (កិញ ម៉ុង យ៉ាវក្រហម តាយ យ៉ាយ និងសា-ផ) ហើយ​ពេល​មកលេងនៅទីនេះ ភ្ញៀវទេសចរណ៍អាចស្វែងរកទិញផលិតផលនិងវត្ថុអនុស្សាវរីយ៍របស់ពួកគេ ដែល​បាន​រាយ​លក់​ជាច្រើន​នៅ​តាមវិថីកូវម៉ី។ រូបថត៖ ត្រុងចិញ

តាំង​​ពីពេលផ្លូវ​ល្បឿនលឿន​ហាណាយ-ឡាវ​កៃ បាន​ដាក់ឲ្យ​ប្រើប្រាស់ជា​ផ្លូវ​ការ ចាប់​​ពីខែ​កញ្ញា​​ឆ្នាំ​២០១៤ ចំ​​នួន​​ភ្ញៀវទេស​ចរណ៍​មកសាប៉ា​បាន​កើន​ជាង​៤០% ប្រៀប​នឹង​សម័យ​មុន(ប្រ​​ភព​​កា​សែត​ញ៉ឹន​យឹន)។

យោង​​តាម​ទំព័រ​​វេបសាយ​ជំនាញ​ទេសចរណ៍​ល្បីឈ្មោះ Rough​guides (អង់​គ្លេស) បច្ចុប្បន្ន​សា​ប៉ាជា​ទី​កន្លែង​​មួយ​​ក្នុង​ចំណោម៩​ទីកន្លែង​កំសាន្ត​ដ៏​អស្ចារ្យ បាន​រង​ចាំការ​រុក​រកក្នុង​ឆ្នាំ២០១៥​ របស់​ទំព័រ​វេប​សាយ​នេះ។

អនុវត្ត៖ ក្លិបថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម)

បណ្តាអត្ថបទបានផ្សាយ