17/04/2015 10:47 GMT+7 Email Print Like 0

សាធារណៈរដ្ឋអៀរឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន


សាធារណៈរដ្ឋអៀរឡង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន (Image: VNA)


 
តាមសេចក្តីប្រកាសនៃលេខាធិការដ្ឋានសមាគមបណ្ដាប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) បានឲ្យដឹងថា៖ នាថ្ងៃទី ១៥ ខែមេសា ឆ្នាំ​២០១៥ លោក Kyle O’Sullivan ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋអៀរឡង់ប្រចាំនៅ​អាស៊ាន​​បានជូនសារតាំងឡើងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh។ ក្នុងពិធីនេះ អគ្គលេខាធិការ​អាស៊ាន​ លោក Le Luong Minh បានអបអរសាទរការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអៀរឡង់​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការយ៉ាងជិតស្និតនិងមានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។ អគ្គ​លេខា​ធិការអាស៊ានក៏បានលើកទឹកចិត្តឯកអគ្គរដ្ឋទូតអៀរឡង់ លោក O’Sullivan អនុវត្តបណ្ដាសកម្មភាព​សហ​ប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាននិងអៀរឡង់សំដៅនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង ២។ 

​លោក ឯកអគ្គរដ្ឋទូតអៀរឡង់បានអះអាងថា៖ អៀរឡង់ជានិច្ចកាលគាំទ្រអាស៊ានក្នុង​ការអភិវឌ្ឍន៍សហ​ប្រតិបត្តិការ​​និងសមាហរណកម្មក្នុងតំបន់ក៏ដូចជាការខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរ ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ