15/09/2015 09:55 GMT+7 Email Print Like 0

សាធារណៈរដ្ឋសាយព្រឺសមានគោលបំណងអភិវឌ្ឍន៍សហប្រតិបតិ្តការយ៉ាងជាក់ស្ដែងជាមួយវៀតណាម


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son (ខាងឆ្វេង)និងរដ្ឋមន្រ្តីការបរទេស
សាយព្រឺសលោក Ioannis Kasoulides(រូបថត៖Vietnamplus)

តាមសេចក្ដីអញ្ជើញរបស់ក្រសួងការបរទេសសាធារណៈរដ្ឋសាយព្រឺស ចាប់ពី ថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០១៥ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាយព្រឺស។ ក្នុងដំណើរទស្សនកិច្ចលើកនេះ  លោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសសាយព្រឺស អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម និងតំណាង ជនវៀតណាមនៅទីនេះផងដែរ។ រដ្ឋមន្រ្តីការបរទេសសាយព្រឺសលោក Ioannis Kasoulides បានអះអាងថា សាយព្រឺសយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទីផ្សារវៀតណាម ហើយមានគោលបំណងអភិវឌ្ឍន៍កិច្ចសហប្រតិបតិ្តការជាក់ស្ដែងជាមួយវៀតណាម។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងជំរុញកិច្ចសហប្រតិបតិ្តការ ពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ