25/05/2016 09:35 GMT+7 Email Print Like 0

សាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហរដ្ឋអាមេរិកចេញផ្សាយសេចក្តី ថ្លែងការណ៍រួម


សាធារណៈរដ្ឋសង្គមនិយមវៀតណាមនិងសហរដ្ឋអាមេរិកចេញផ្សាយសេចក្តី ថ្លែងការណ៍រួម (Image: VNA)

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦​ ​របស់ប្រ​ធានាធិបតី​អាមេរិក​ លោក Barack Obama នាថ្ងៃទី២៤ ខែ​ឧសភា វៀត​ណាម​និង​អាមេរិក​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​។ ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ ភាគីទាំងពីរ​បាន​សម្ដែងនូវការពេញចិត្ត ចំពោះការរី​កចំរើនខ្លាំងក្លា ជាក់ស្ដែង និង​លើគ្រ​ប់​ជ្រុង​ជ្រោយ ក្នុងទំនាក់ទំនងវៀតណាម និងអាមេរិក នាឆ្នាំ​២០១៣ និងសេចក្ដីថ្លែងការណ៍​ស្ដីអំពី​ចក្ខុវិស័យ​ រវាង​ប្រទេសទាំងពីរ ។ ការអភិវឌ្ឍន៍កាន់តែស៊ីជំរៅ និងទូលំទូ​លាយ​ក្នុង​ទំនាក់ទំ​នងវៀត​ណាម-អាមេរិក បាន​និងកំពុង​រួមវិភាគ​ទាន​យ៉ាងស​កម្ម ចំពោះ​ការខំប្រឹង​ប្រែងរួម របស់សហគមន៍​អន្តរជាតិ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​គោរពច្បាប់​អន្តរជាតិ នៅក្នុងតំបន់និងលើពិភពលោក។ ភាគី​​ទាំងពីរ​ ក៏បានអះអាងជាថ្មី​ម្តងទៀតនូវ ការសន្យាគោរព​អនុសញ្ញា អង្គការសហប្រជា​ជាតិ គោរព​ច្បាប់​អន្តរជាតិ​ គោរពរបបនយោបាយ ឯករាជ្យប្រធាធិបតេយ្យ និង​បូរណភាពដែនដីរបស់ប្រទេសនិ​មួយៗ។ អាមេរិក​និង​វៀតណាម ឯកភាពជំរុញ និង​កសាង​សហគមន៍អាស៊ាន និងកិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ​ ដើម្បីទប់ទល់នឹងការលំបាកសាកល្បងសកល។ ភាគីទាំងពីរឯកភាពថានាពេល​ខាង​មុខ​នេះ នឹង​សកម្មរួមសហការ ដើម្បីបង្កើនទំនាក់ទំនងដៃគូលើគ្រប់វិស័យ​វៀត​ណាម និងអាមេរិក ក្នុងគ្រប់​វិស័យ​។ អំពី​នយោបាយ កិច្ចការបរទេស ភាគីទាំងពីរ​បានសន្យាបន្តផ្លាស់ប្តូរគណៈ​ប្រតិភូគ្រប់​ជាន់​ថ្នាក់ ពិសេស​គឺគណៈ​ប្រតិភូជាន់​ខ្ពស់​បង្កើន ជំនួបសន្ទនាជាន់ខ្ពស់ជាប្រចាំឆ្នាំ រវាងស្ថាប័ននៃប្រទេសទាំងពីរ។ ភាគី​ទាំង​ពីរក៏​បាន​ឯកភាពថា៖ ការពង្រឹងនិងពង្រី​កទំនុកទុកចិត្តដើរតួនាទីគន្លឹះ ក្នុងការ​កសាង​ចំណង​មិត្តភាព កិច្ច​សហប្រតិបត្តិការ​​ចីរភាព តម្លាភាព និងយូរអង្វែង។ ស្ដីអំ​ពីទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ប្តេជ្ញាចិត្ត​ប្រមូល​ផ្តុំជំរុញ​កិច្ចសហប្រតិ​បត្តិការ​សេដ្ឋកិច្ច រួមទាំងវិស័យពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកទេស បណ្ដុះ​បណ្ដាល​​ប្រភពធនធានមនុស្ស និងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ​។ ភាគីទាំងពីរក៏​បាន​ចាត់​ទុក​ថា៖ លោច្ច​ព្រមព្រៀង​ដៃគូឆ្លងកាត់មហា​សមុទ្រប៉ាស៊ីហ្វីក (TPP) ដើរ​តួនាទី​ដ៏សែនសំខាន់ អំពីយុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច​។​

អាមេរិកសន្យាជួយឧបត្ថម្ភវៀតណាម អនុវត្តប្រកបដោយប្រសិទ្ធភាពនិងឆ្លើយ​តប​នឹង តម្រូវការ​ខ្ពស់នៃកិច្ច​ព្រម​ព្រៀង​ TPP តាម​រយៈកម្មវិធីជួយ​ឧបត្ថម្ភប​ច្ចេកទេស​និងកសាង សមត្ថភាព។ វៀតណាមនិង​អាមេរិក​អះអាង​ជាថ្មី​ម្តង​ទៀត នូវកិច្ចសន្យាបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិរវាងប្រទេសទាំង​ពីរតាម​អនុស្សារណៈ​យោក​យល់គ្នាស្តីពី​ការ ជំរុញ​កិច្ច​សហប្រតិបត្តិការការ​ពារប្រទេស​ទ្វេភាគីឆ្នាំ ២០១១ និងសេចក្តី​ថ្លែង​ការណ៍ ស្តីពី​ទស្សនៈ​វិស័យរួមស្តីពី​ទំនាក់​ទំនងការពារ​ប្រទេសឆ្នាំ២០១៥ ផ្តល់អាទិភាពទៅលើវិស័យ សហ​ប្រតិ​បត្តិការ​មនុស្សធម៌ ដោះស្រាយផលវិបាកដោយសង្គ្រាម រក្សាសន្តិសុខសមុទ្រ​សន្តិភាព និង​ជួយ​សង្គ្រោះគ្រោះមហន្ត​រាយ។ វៀតណាមគាំទ្រសេចក្តីសម្រេចលុប​ចោល​ទាំង ស្រុង​បទហ៊ុំព័ទ្ធ​អាវុធ​ចំពោះ​វៀត​ណាម​ របស់រដ្ឋាភិបាលអាមេរិក។​ ភាគីទាំងពីរបានសន្យាបន្ត ជំរុញនិងការពារ​សិទ្ធិមនុស្សឲ្យសមស្រប​ នឹងធម្មនុញ្ញ​និងបណ្ដាកិច្ចសន្យា​អន្តរជាតិនៃ ប្រទេសនិមួយៗ។ វៀតណាមនិង​អាមេរិកបាន​ស្វាគមន៍​លទ្ធផល​វិជ្ជមាន​ស្មោះត្រង់ និងមាន​ចរិតលក្ខណៈ​ស្ថាប​នាអំពីសិទ្ធិមនុស្ស ជាពិសេស​គឺវង់​សន្ទនាអំពី​សិទ្ធិមនុស្ស​លើក​ទី ២០​ដែលបាន​ប្រព្រឹត្តទៅនាខែមេសា​ឆ្នាំ ២០១៦។ តាមរយៈនោះ កាត់បង្រួញការ​ខ្វែងគំនិត​និង បន្តកសាងជំនឿជាក់។ ប្រទេសទាំងពីរអះ​អាងជាថ្មី​ម្តង​ទៀត​នូវការដោះស្រាយ​ជំលោះ អធិបតេយ្យភាព​និងលើសមុទ្រ​ដោយសន្តិវិធី​ក្នុង​នោះ មានការប្រតិបត្តិដ៏ពេញ​លេញច្បាប់ អន្តរជាតិ ជាពិសេស​គឺអនុសញ្ញា​អ.ស.ប. ស្តីពីច្បាប់សមុទ្ធ (UNCLOS) ។  ភាគីទាំងពីរ​សង្កត់ ធ្ងន់ទៅលើភាព​ចាំបាច់​នៃការធានា​សេរីភាពនា​វាចរណ៍អាកាស​ចរណ៍ ក៏ដូចជា​ សេរីភាព​ពាណិជ្ជកម្មនៅ​សមុទ្រ​ខាងកើត ផងដែរ អំពាវនាវ​គ្មានយោធាភាវូបនីយកម្ម​​និង​អត់ធ្មត់ក្នុង ការដោះស្រាយរាល់​ជំលោះ ហើយ​អះអាជា​ថ្មីម្តងទៅ​នូវ​សេចក្តី​ថ្លែង​ការណ៍រួម Sunnyland សន្យាសហការយ៉ាងម៉ត់ចត់ ជាមួយបណ្ដាដៃគូអាស៊ាន​ផ្សេងៗ​ទៀតក្នុង​ការអនុវត្ត​សេចក្តី ថ្លែង​ការណ៍នេះ។ អាមេរិកបានសន្យាជួយឧបត្ថម្ភវៀតណាមក្នុងការៀបចំសន្និសីទ  APEC នាឆ្នាំ​២០១៧។ ភាគីទាំងពីរបានឯកភាព​បង្កើនទំនាក់ទំនងដៃគូលើគ្រប់ជ្រុង​ជ្រោយ​រវាង វៀតណាម និងអាមេរិក​តាមទិសជាក់​ស្តែង​ស៊ីជម្រៅ និងប្រសិទ្ធិភាព​ថែមទៀតដើម្បីផល​ប្រយោធន៍​ប្រទេស​ទាំង​ពីរ រួម​ចំណែក​រក្សាសន្តិភាព​ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុង តំបន់និង​លើពិភពលោក៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ