29/04/2018 10:35 GMT+7 Email Print Like 0

សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េ


 សាធារណៈមតិអន្តរជាតិវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េ

នាថ្ងៃទី២​៧ ខែមេសា ឆ្នាំ២០១៨​ ថ្នាក់ដឹកនាំនានានិងរដ្ឋាភិបាល​បណ្ដា​ប្រទេស លើពិភពលោក​បាន​ស្វាគមន៍​សន្និសីទ​កំពូលអន្តរ​កូរ៉េជាប្រវ​ត្តិសាស្ត្រគឺជំហានមួយ ដែល​ឆ្ពោះទៅសន្តិភាព ប៉ុន្តែ ​ក៏បាន​សម្តែង​ការប្រុង​ប្រយ័ត្ន​អំពីការសាក​ល្បង ខាងមុខដែរ។ ថ្លែង​មតិជាមួយមជ្ឈដ្ឋានអ្នក​សារព័ទ៌មាន ប្រធានាធិប​តីរុស្ស៊ី ​លោក Vladimir Putin បានវាយតំលៃថា៖​ នេះជាព័ត៌មានវិជ្ជមានណាស់។​ ពេលនោះ ក្រសួងការបរទេស​រុស្ស៊ីបាន​ឲ្យដឹង​ថា ម៉ូស្គូត្រៀ​មខ្លួនជាស្រេចសហ ប្រតិបត្តិការ​រវាង​ ស.ប.ប.ក. និងកូរ៉េខាង​ត្បូងលើវិស័យ​ផ្លូវដែក​ឧស្ម័ន្ធ​និង​ថាម​ពល​អគ្គិសនី។ រីឯ​ខ្លួនវិញ រដ្ឋមន្ត្រីការបរទេ​សអង់គ្លេស លោ​ក  Boris Johnson​ បានស្វាគមន៍​ការដែល​ប្រទេស​កូរ៉េទាំងពីរ​ឯកភាពឆ្ពោះទៅការលុបំបា​ត់នុយក្លេ អ៊ែរលើឧ​បទ្វីបកូរ៉េ​ទាំងស្រុង​ក៏ដូចជាកែលំអ​ទំនាក់​ទំនង​ទ្វេភាគី​ និងការកាត់បន្ថយ ភា​ពតានតឹងផងដែរ។ នាថ្ងៃទី ២៧ ​មេសា អាល្លឺម៉ង់ចាត់ទុកថា៖​ នេះជាជំ​ហាន សំ​ខាន់និងត្រឹមត្រូវមួយដែលនាំមកនូវសន្តិ​ភាពនិងស្ថិរភាពលើ​ឧបទ្វីប​កូរ៉េ។ ចំណែកឯ រ​ដ្ឋមន្ត្រីការ​បរទេស​កាណា​ដា លោក​ស្រី Chrystia Freeland នាថ្ងៃទី ២៧ ​ខែ​មេសា ក៏បាន​ចេញសេចក្តី​ប្រកាស​អបអរសាទរ​លទ្ធផល​នៃសន្និសីទ​កំពូល​អន្តរកូរ៉េព្រមទាំង​សម្តែងគោលបំណងថា៖​ ភាគីទាក់ទិននានានឹងមា​ន​ជំហាន សកម្មដើម្បី​ឆ្ពោះទៅឧ​បទ្វីបកូរ៉េសន្តិភាព​និងស្ថិរភាពមួយ។ រ​ដ្ឋាភិបាលឥណ្ឌូណេ ស៊ីក៏បា​នសង្ឃឹម​ថា៖ សន្និសីទ​កំពូលលើក​នេះនឹងនាំមក​នូវសន្តិភាពសំរាប់ឧ​ប ទ្វីបកូរ៉េ​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ