14/07/2015 10:52 GMT+7 Email Print Like 0

សាធារណៈមតិអាមេរិកវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ច នៅអាមេរិករបស់អគ្គលេខាបក្សវៀតណាម


អតីតរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Michael Michalak

ឆ្លើយសម្ភាសន៍ អ្នកយកព័ត៍មាននៃទីភ្នាក់ងារសារព័ត៍មានវៀតណាមប្រចាំនៅវ៉ាស៊ីនតោនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាមេរិករបស់ អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong តាម​សេចក្ដីអញ្ជើញរបស់ រដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Barack Obama នាពេលកន្លងទៅអតីតរដ្ឋទូត អាមេរិកប្រចាំនៅវៀតណាម លោក Michael Michalak បានចាត់ទុកថា៖ ការបន្តកិច្ចសហប្រតិបត្តិការ ជួប​សន្ទនា​និងក្លាយទៅជាដៃគូរបស់គ្នានេះ អាមេរិកនិងវៀតណាមអាចផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាបានច្រើន​  ហើយទំនាក់ទំនងទ្វេភាគីនឹងអភិវឌ្ឍន៍ថែមទៀត ក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ។

ក្នុងពេលនោះ លោក Anthony Nelson នាយកទទួលបន្ទុក បណ្ដាបញ្ហាអំពីវៀតណាមនៃក្រុមប្រឹក្សារអាជីវកម្មអាមេរិក-អាស៊ានចែករំលែកថា៖ដំណើរទស្សនកិច្ចជាលើកដំបូងនៅអាមេរិករបស់អគ្គលេខាបក្សកម្មុយនីស្ត​វៀត​ណាម លោក  Nguyen​ Phu Trong នេះ ជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត។ លោក ក៏ បាន ជឿជា ក់ ថា ៖ ទំ​នាក់ទំនងសេដ្ឋកិច្ច វៀតណាម-អាមេរិកនឹងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលខាងមុខនិងប្រទេសទាំងពីរនឹងក្លាយទៅជាដៃគូសេដ្ឋកិច្ចសំខាន់របស់គ្នាដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ