23/05/2016 10:11 GMT+7 Email Print Like 0

សាធារណៈមតិវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម


សាធារណៈមតិវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម (Image: VOV)

ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ី និងការចូលរួមរបស់សន្និសីទជាន់​ខ្ពស់ រំលឹកខួបអនុស្សារវរីយ៍​លើកទី ២០ ទិវាបង្កើត​ទំនាក់​ទំនង​សន្ទនា​រុស្ស៊ី-អាស៊ាន​ របស់នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc តាម​សេចក្តី​អញ្ចើញ របស់ប្រធានា​ធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីប្រទេស​ម្ចាស់​ផ្ទះលោក Dmitri Medvedev បានបញ្ចប់ប្រកបដោយជោគជ័យ។ សារព័ត៌មាន​និង​សាធារណៈមតិរុស្ស៊ី បានវាយតំ​លៃខ្ពស់ និងវិជ្ជមាន​អំពីដំណើរ​ទស្សន​កិច្ច​លើកនេះ របស់លោក Nguyen Xuan Phuc។ លោកស្រី Tatiana Patalova កម្មាភិបាល​មួយ​រូប​នៅតំបន់ Obninsk បានឲ្យដឹងថា៖

​​«ដំណើរទស្សនកិច្ចលើកនេះគឺជាការចាំបាច់ដែលនាំមកនូវ ផលប្រយោជន៍​សំរាប់​ទំនាក់​ទំនង​ទ្វេភាគី​។ យើញ​ខ្ញុំជានិច្ច​កាល​ខំប្រឹង​ប្រែង​អស់ពី​កំលាំង​កាយ​ចិត្តដើម្បី​ដំណើរ​ទស្សនកិច្ច​មានខ្លឹម​សារជាក់ស្តែង​ហើយ​តាមរយៈ​នោះអាច​ជួយ​ឧបត្ថម្ភ​ប្រជាពល​រដ្ឋវៀតណាម យល់បន្ថែមអំពីវប្បធម៌​របស់ប្រទេសរុស្ស៊ី៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ