21/09/2015 09:32 GMT+7 Email Print Like 0

សាធារណៈមតិជប៉ុនបន្តវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong


សាធារណៈមតិជប៉ុនបន្តវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong

អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បាន​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​បំពេញ​ទស្ស​នកិច្ចជាផ្លូវការ នៅជប៉ុន​ចាប់ពី​ថ្ងៃ​ទី១៥​ដល់ថ្ងៃទី​១៨ខែ​កញ្ញាឆ្នាំ២០១៥​។ សាធារណៈ​មតិ​ជប៉ុន​ក្នុង​ប៉ុន្មាន​ថ្ងៃនេះនៅ​សម្ដែង​ក្តីស​ង្ឃឹម​ការ​អភិវឌ្ឍន៍​ថ្មី ក្នុងទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរ។ អង្គ​ភាព​អាជីវកម្ម​ជាច្រើន​បាន​សម្ដែង​ការសិប្បាយ​រីករាយ អំពីយ​ថា​ទស្សន៍​សហប្រតិបត្តិការ​ថ្មី រវាងអង្គភាព​អាជីវកម្ម​នៃប្រ​ទេស​ទាំង​ពីរ។ លោក Masaharu Mochizuki នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សេវាកម្ម​សុខាភិ​បាល Kanagawa ក្រុមហ៊ុន​ដែល​បានបង្កើត​សាជិវកម្ម​នៅវៀតណាម បានចាត់​ទុក​ថា ពីឥឡូវ​នេះ​ក្រុមហ៊ុន​របស់​លោក​នឹង​ងាយ​ស្រួល​ជាង​។ មធ្យោបាយសារព័ត៌មាន​ជប៉ុន ក្នុងប៉ុន្មានថ្ងៃនេះបន្ត​មានអត្ថបទសសេរ ស្ដីពីដំណើរ​ទស្សន​កិច្ច​នៅ​ជប៉ុន​ របស់អគ្គលេខា Nguyen Phu Trong។ បណ្ដាកាសែត​ច្បា់ចេញ​ផ្សាយ​នាថ្ងៃទី​១៦​និង​១៧បាន​ចុះ​ផ្សាយ​ព័ត៌មាន អំពីដំណើរទស្សនកិច្ច​ជាផ្លូវកា​រ របស់អគ្គលេខា​ Nguyen Phu Trongលើកត្រ​ដែត​សាមគ្គីភាព​វៀត​ណាម​-ជប៉ុន លើគ្រប់​វិស័យ។ ដោយ​ចំណង​ជើង​ថាសេចក្តី​ថ្លែងការណ៍​រួម​វៀត​ណាម-​ជប៉ុន កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​ ក្នុង​វិស័យ​សេដ្ឋកិច្ច កាសែត Sankei កាសែត​ប្រចាំ​ថ្ងៃ​សេដ្ឋកិច្ច​ជួរ​មុខ​របស់​ជប៉ុន​បាន​សង្កត់​ធ្ងន់​ថា ក្នុង​ការ​ជួបសន្ទនា​រវាង​អគ្គ​លេខា Nguyen Phu Trong និង​នាយក​រដ្ឋមន្ត្រី Shinzo Abe​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ រូបសន្យាជំរុញ​កិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្មនិងថាមពល​ទន្ទឹម​នឹង​នោះ​សកម្ម​ជំរុញ​និង​សំរេច​ដំណើរ​ការ​ចរចារ​លើកិច្ចព្រមព្រៀង​ ដៃគូសេដ្ឋកិច្ច​យុទ្ធសាស្ត្រឆ្លង​ប៉ាស៊ីហ្វិក​(TPP)។ នេះ​ជាឱកាស​បើក​ទូលាយ​កិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ