14/01/2015 14:45 GMT+7 Email Print Like 0

សាធារណះមតិគាំទ្រខ្លឹមសារនានាក្នុងបទថ្លែងមតិរបស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម


ខ្លឹមសារនានាក្នុងបទថ្លែងមតិរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅពិធីបិទបញ្ច​ប់ សន្និបាតលើកទី១០នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនាច្ងៃទី១២មករាទទួលបាន​ការ​យក​ចិត្ត​ទុក​ដាក់​ពីសាធារណះមតិនៅក្នុងប្រទេស។ស្តីពីខ្លឹមសារ ដែលបានលើកឡើងក្នុងពង្រាង​ឯកសារដាក់ជូនមហាសន្និបាត​លើ​ក​ទី ១២ របស់បក្ស បណ្ឌិត Nguyen Van​ Hao អនុប្រធានការិកយាល័យស្ថាបនាបក្សនៃសាលាសភាទីក្រុងDa Nang​ ភាគ​កណ្តាលវៀតណាមលើកមតិថា៖“ពង្រាងឯកសារគប្បីប្រមូលផ្តុំទៅលើបញ្ហាមានលក្ខណៈ​លោតផ្លោះ​ដែល​​​​ក្នុងនោះមានបញ្ហាអភិវឌ្ឍន៍សេដ្ឋកិច្ចកសាងបក្សជាពិសេសគឺការ​អនុវត្តឲ្យបានល្អនូវសេច​ក្តី​សម្រេ​ច​ចិត្ត​មជ្ឈឹម​បក្ស​លើកទី៤នីតិកាលទី១១ស្តីពីការងារកសាងបក្ស។តាមមតិខ្ញុំថា៖ឯកសារនៃមហាសន្និបាតលើកទី១២នាពេល​ខាង​មុខគួរផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខការពារប្រទេសជាតិ កិច្ចការពារ​ឯករាជ្យអធិបតេយ្យភាពនិង​បូរណភាព​ដែន​ដីនៃប្រទេសជាតិ។ “

ប​ងNguyen Van Trung នៅទីក្រុងហូជីមិញអោយដឹងថា៖“ ​ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទថ្លែងមតិ
រ​បស់​​លោកអគ្គលេខាNguyen Phu Trongជាពិសេសគឺការងារកសាងបក្ស។ពីព្រោះថាក្រៅពីបណ្តាបក្ខជន​មាន​ទឹក​ចិត្ត​ក្លៀវ​ក្លានិងមានទំនាក់ទំនងស្និទស្នាលជាមួយប្រជាជននោះនៅមានបក្ខជនខ្លះឃ្លាតឆ្ងាយពីប្រជាជន ​។​ ហេតុ​ដូច្នេះ​ការងារកសាងបក្សដើរតួនាទីសំខាន់ដើម្បីនាំមកនូវទំនុកទុកចិត្តរបស់ប្រជាជន​ទៅលើបក្សបង្កើត​ការ​ស្រុះចិត្ត​គំនិត​ទបស្កាត់បានព័ត៌មានមិនត្រឹមត្រូវការបំផ្លាញពីខាងក្រៅ​ជួយវៀតណាមរក្សាបាន​ស្ថិរភាព​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ “បណ្តាបក្ខជននិងប្រជាជននៅទូទាំងប្រទេសក៍មានការយកចិត្តទុកដាក់ដល់គំរោង​កាត់បន្ថយក្របខ័ណ្ឌបញ្ហា​ទាក់​ទា​ញអ្នកមានទេពកោសល្យចូលធ្វើការនៅស្ថាប័ន​អង្គការនិងអង្គការរបស់បក្សរដ្ឋនិងគំរោង​ផែនការ​ស្តីពីការ​អភិវឌ្ឍន៍​និងគ្រប់គ្រងសារព៍​ត៌មានដល់ឆ្នាំ២០២៥ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ