30/01/2016 11:04 GMT+7 Email Print Like 0

សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវជោគជ័យនៃមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម

ក្នុងការវាយតម្លៃនូវលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រ ទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀត​ណាម អ្នក​នយោបាយ អ្នកជំនាញការ សកម្មជនរុស្ស៊ីជាច្រើន​នាក់ បានសម្តែង​ក្តីសោមនស្សរីករាយ​ដោយសារមហា សន្និបាត​ទទួល បានជោគជ័យយ៉ាងត្រចះត្រចង់​។ ព្រឹទ្ធសមាជិក Andrey Klimov ប្រ​ធាន​គណៈ​កម្មា​ធិការ​កិច្ច​ការ​បរទេស​បក្ស​រុស្ស៊ីបានអះអាងថា បក្សកុម្មុយនិស្ត​វៀតណាម នឹងមានឱកាស​ផ្លាស់ប្តូរ​ថ្មី បង្ក​លក្ខណៈស​ម្រាប់​ប្រទេស​និង​ប្រជាជន​វៀតណាម បន្តឆ្ពោះទៅគោលមាគ៌ាបង្កើតខឿនសេដ្ឋកិច្ចស្ថិរភាពនិងអភិវឌ្ឍសង្គម​។ អ្នកប្រវត្តិ​សាស្ត្រ​និង​ជាអ្នក​វៀតណាមវិទ្យា បានពិនិត្យថា “មហាសន្និបាតបក្ស កុម្មុយ​និស្តវៀត​ណាមបាន​ទាក់ទាញ​ការយក​ចិត្តទុក​ដាក់​រប​ស់ពិភពលោក ទាំងមូលហើយមហាសន្និបាតលើកនេះ បង្ករលក្ខណៈងាយស្រួលសម្រាប់​ការ អភិវឌ្ឍ​ទំនាក់​ទំនង​រវាងវៀត​ណាម ជាមួយសហព័ន្ធរុស្ស៊ី”។

​នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ តំណាងបក្សកុម្មុយនិស្តអាហ្សង់ទីន បានសង្កត់ធ្ងន់ថា​៖ ក្នុង​កាលៈ​ទេសៈ​សកល​ភាវូបនីយកម្ម​ នាបច្ចុប្បន្ន ការរីកចំរើនរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្ស​កុម្មុយនិស្តវៀត​ណាម គឺជា​ប្រការ​ដែល​ប្រជា​ជន អាហ្សង់ទីនផ្តោត​ការយកចិត្តទុកដាក់។

​រួមជាមួយគ្នានោះ សំដៅអំណរសាទរជោគជ័យនៃមហា​សន្និបាតបក្សលើកទិ១២ របស់វៀតណាម លោកស្រី Sunthone Saychat ប្រធានគណៈកម្មាធិការ កិច្ចការ​បរទេសមជ្ឈឹមបក្សប្រជាជនបដិវត្តន៍​ឡាវ បានជឿជាក់​ថា ទំនាក់​ទំនង ប្រពៃណី​រវាងឡាវនិងវៀតណាម នឹងបន្តបាន​ពង្រឹងនិងពង្រីក​នាពេលអនាគត។

រីឯលោក Kham Long អាណិកជនវៀតណាម នៅក្រុងវៀងច័ន្ទបានឲ្យដឹង​ថា ខ្លួន បាន​តាម​ដានជា​ប់​ជានិច្ច​នូវ​មហា​សន្និ​បាត​បក្សលើក​ទី១២ ហើយឃើញ​ច្បាស់ ស្មារតី​ប្រជាធិបតេយ្យសា​មគ្គី របស់មហាសន្និ​បាត។ លោក​ជឿជាក់​ថា គណៈ​កម្មា​ធិការមជ្ឈឹមបក្សថ្មី នឹងដឹកនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយ ថ្ងៃទៅ​មួយថ្ងៃ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ