10/04/2015 14:01 GMT+7 Email Print Like 0

សាធារណមតិអឺរ៉ុបស្ងើចសរសើរការដែលវៀតណាមរៀបចំប្រកបដោយជោគជ័យ IPU 132


សាធារណមតិអឺរ៉ុបស្ងើចសរសើរការដែលវៀតណាមរៀបចំប្រកបដោយជោគជ័យ IPU 132 (រូបថតៈ TTXVN)


 
នាថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៥ បញ្តាញព័ត៌មានអឺរ៉ុប Euro Presse Imageបានចុះផ្សាយ​អត្ថបទ​ស្តីពីការ​ដែល​វៀត​ណាមត្រូវបានសហភាពសភាពិភពលោក ជ្រើស រើសរៀបចំមហាសន្និបាតសហភាពអន្តរ​សភាពិភព​លោក​​លើកទី១៣២ (IPU 132) ចាប់ពីថ្ងៃទី២៨ ខែមិនា ដល់ថ្ងៃតី១ ខែមេសានៅទីក្រុងហាណូយ។ យោង​តាម​​អត្ថបទនេះថា ការទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំ១នេះរបស់វៀតណាម បានសម្តែងនូវការរីក​ធំ​ធាត់​​ ក៏ដូចជាការបោះជំហានថ្មី ក្នុងការបង្កើនទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភា​នៃប្រទេស​នានា​។ លើសពីនេះទៀត អត្ថបទ ក៏បានសង្កត់ធ្ងន់ដែរថា រផ្តើមគំនិតជាច្រើនរបស់វៀតណាមត្រូវបាន​មិត្តភក្តិ​អន្តរជាតិ វាយតម្លៃខ្ពស់និងបានបញ្ចូនទៅបណ្តាសេចក្តីសម្រេចចិត្តសំខាន់ៗរបស់មហា សន្និបាត​ផង​ដែរ​។ តាមអ្នកនិពន្ធអត្ថបទនេះថា លទ្ធផលសំខាន់បំផុតនៃមហា សន្និបាតគឺការចេញសេចក្តីថ្លែងការក្រុ​ង​ហា​ណូយ ជាឯកសារ១សម្តែងនូវទស្សន វិស័យ គោលដៅ និងបណ្តាការសន្យាសកម្មភាពនៃសភានានា ដៅ​អភិវឌ្ឍន៍​​គោលដៅអភិវឌ្ឍន៍ចីរភាពរបស់ពិភពលោកក្រោយឆ្នាំ២០១៥។

អត្ថបទក៍បានដកស្រង់សំដីរបស់លោក Saber Chowdhury ប្រធាន IPU ដោយអះអាងថា វៀតណាមមាន​តួនាទី​​សំខាន់ក្នុងបណ្តាខ្លឹមសានៃមហាសន្និបាត រាល់ការរួមចំណែករបស់​វៀតណាម​នឹង​ជា​បទ​ពិសោធន៍​ថ្លៃថ្នូ​ សម្រាប់សកម្មភាពសភារបស់បណ្តាប្រទេស៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

 
បណ្តាព័ត៌មានបានផ្សាយ