28/05/2016 09:21 GMT+7 Email Print Like 0

សាធារណមតិអាមេរិកចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama


នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវជ្រាវ Stimson លោក Richard Cronin

វៀតណាមនិងអាមេរិក​ជំនះពុះពារនូវ​អតីតកាល​សង្គ្រាម ចែករំលែក ផលប្រយោជន៍​រួម​ជាច្រើន​និង​យថា​ទស្សន៍​​ទំនាក់ទំនង​ នៃប្រទេសទាំងពីរគឺបោះ ជំហានទៅមុខ​ជានិច្ច។ នេះជា​ការអះ​អាង​រួម​របស់​សាធារណមតិ​អាមេរិក​បន្ទាប់​ពី ដំណើរទស្សនកិច្ចវៀតណាម​របស់ប្រធានាធិបតីអាមេរិក លោក Barack Obama នាពេលកន្លងទៅ។ តាមការវាយតម្លៃរបស់មជ្ឈដ្ឋាន​អ្នកវិភាគ និងឃ្លាំមើល​អាមេ រិក​គឺដំណើរ​ទស្សនកិច្ច​នេះទទួលបាន​ជោគជ័យ​ដោយគូស​សញ្ញា នូវរបត់ជាច្រើន ជាក់ស្តែង​គឺសេចក្តី​សម្រេច​ចិត្តលប់​ចោល​ទាំងស្រុង​បទហាម​លក់អាវុធ​សម្រាប់​វៀតណាម ឬការ​ចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀង​សេដ្ឋកិច្ច​មានតម្លៃ​រាប់​ពាន់​​លាន​ដុល្លារជា​ដើម។ នាយកកម្មវិធីអាស៊ីអាគ្នេយ៍ នៃមជ្ឈមណ្ឌលស្រាវ​ជ្រាវ Stimson លោកRichard Cronin បានឲ្យដឹងថា៖ “នេះជាលទ្ធផលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរ។ គោលដៅនៃការលប់​ចោលទាំងស្រុងបទហាមលក់​អាវុធ ឬការផ្តល់​ជំ នួយ​ជាយុទ្ធភ័ណ្ឌ​សម្រាប់​វៀតណាម គឺមិនមែន​ជាការញុះញង់​បង្កជម្លោះទេ​នោះគ្រាន់​ តែជា ការ​បង្កើន​កម្លាំង​ពលំ​សម្រាប់​វៀត​ណាម​ប៉ុណ្ណោះ”​។


អតីតនាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Michael Green

​តាមការវិភាគរបស់អតីតនាយកជាន់ខ្ពស់ នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Michael Green គឺះអាមេរិកមានបំណងជួយវៀតណាមបង្កើន លទ្ធភាព​ធានាសន្តិសុខស​មុទ្រ តាម​នោះរួម​ចំណែក​ធានាស្ថិរភាព​ក្នុងតំបន់៖

​“អាមេរិកផ្តោតការយកចិត្តទុកដាក់ចំនួន២ ចំពោះទំនាក់ទំនងជាមួយវៀតណាម។ ទី១គឺ ភាគីទាំង​ពីរ​មាន​ផលប្រយោជន៍​រួមជាច្រើន​។ ទី២គឺជួយវៀត​ណាម បង្កើនលទ្ធភាពការពារ​តំបន់​សមុទ្រ​របស់ខ្លួន។ ដូច្នេះ បទហាម​លក់ អាវុធ​គឺជាឧបស័គ្គរាំងស្កាត់ប្រការទាំងពីរនេះ”។

​រីឯមេធាវី Tran Dinh Hoanh អាណិកជនវៀតណាមនៅអាមេរិកម្នាក់ បានឲ្យដឹង​ថា សហគមន៍​ជនវៀត​ណាម​នៅអាមេរិក​ភាគច្រើន​សុទ្ធតែស​ម្តែង​ក្តី​សោម​នស្សរីករាយ ចំពោះដំណើរទស្សនកិច្ចវៀតណាមរបស់​លោក Obama ដែរ៖

​“នេះជាមនោសញ្ជេតនាធម្មជាតិ។ នៅពេលដែលមាន​ប្រទេស​ណាមួយ  មាន​ទំនាក់​ទំនងល្អ​ជាមួយ​វៀតណាម​គឺយើង​ខ្ញុំសប្បាយ​ណាស់ ដោយសារ ប្រទេស​ណា​ទទួល​បាន​ប្រជាប្រិយ​ភាព​ទាក់ទាញ​ច្រើន​ មាន​ន័យ​ថាប្រទេស​នោះ នឹងមានការអភិវឌ្ឍន៍យ៉ាង​ឆាប់រហ័ស​នាពេលខាងមុខ”។


ឯមេធាវី Tran Dinh Hoanh អាណិកជនវៀតណាមនៅអាមេរិក

​ស្តីពីយថាទស្សន៍នៃទំនាក់ទំនងរវាងវៀតណាម ជាមួយអាមេរិកនាពេល​ខាង​មុខ អ្នកប្រាជ្ញ​អាមេរិក​សុទ្ធតែ​អះអាង​ថា គៅលនយោបាយជម្រុញកិច្ច​សហប្រតិ បត្តិការ​ជាមួយ​វៀតណាម​គឺមុន​ក៏ដូចជា​ក្រោយ​ហើយគ្មាន​ការ​ផ្លាស់​ប្តូរឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ