07/07/2015 09:48 GMT+7 Email Print Like 0

សាធារណមតិអន្តរជាតិស្តីពីលទ្ធផលនៃការបោះប្រជាមតិនៅក្រិក

អាល្លឺម៉ង់និងបារាំងជាប្រទេសពីរមានខឿនសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានរួមគ្នាអំពាវ​នាវ​រៀបចំកិច្ចប្រជុំកំពូលនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ សំដៅពិភាគ្សាអំពីការបោះប្រជាមតិដែលទើបនឹងប្រព្រឹត្តទៅនៅក្រិកដោយលទ្ធផលមិនដូចជាការរំពឹងទុកឡើយ។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីបារាំងលោក Francois Hollande បានមានជំនួបសន្ទនាតាមទូរស័ព្ទស្តីពីបញ្ហាក្រិក ក្នុងនោះបានយល់ព្រម ចំពោះលទ្ធផលនៃការបោះប្រជាមតិ ព្រមទាំងពិភាគ្សាអំពីវិបត្តិបំណុលរបស់ក្រិកផងដែរ។ រដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Gentiloni បានសង្កត់ធ្ងន់ថា ត្រូវ ចាប់ផ្តើមឡើងវិញរាល់ការខំប្រឹងប្រែង ដើម្បីសម្រេចបានកិច្ចព្រមព្រៀង ១ ជាមួយក្រិក។ ​ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចរុស្ស៊ី Alexei Likhachev បានបញ្ជាក់ថា ក្រិកកំពុងខិតមកជិតនឹងក្លោងទ្វាចាកចេញពីតំបន់ Eurozone ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ