07/07/2015 09:48 GMT+7 Email Print Like 0

សាធារណមតិសាព័ត៌មាននៃដំណើរទស្សនកិច្ចអាមេរិករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

សាព័ត៌មានធំៗរបស់វៀតណាមនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ បានចុះផ្សាយ អត្ថបទនិងព័ត៌មានជាច្រើនស្តី​អំ​​ពីដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក របស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតយណាម Nguyen Phu Trong។ ក្នុងបទវិចារណកថាក្រោមចំណងជើងថា “នាំទំនាក់មិត្តភាព សហប្រតិបត្តិការ រវាងវៀតណាមជាមួយអាមេរិកឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី” ដោយចុះផ្សាយលើកាសេត Nhan dan ថា នេះជាព្រឹត្តិការណ៍​សែនសំខាន់ ហើយជាលើកដំបូងដែលអគ្គលេខាបបក្សកុម្មុនិស្តវៀតណាមមួយរូបអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក។

វិចារណកថាក្រោមចំណងជើងថា “ដំណើរទស្សនកិច្ចពោរពេញទៅដោយអត្ថន័យប្រវត្តិសាស្ត្រ” ចុះផ្សាយលើកាសែត Quan doi Nhan dan បាន អះអាងថា ដំណើរទស្សនកិច្ចអាមេរិករបស់លោកអគ្គលេខាមានអត្ថន័យ សំខានក្នុងការកំណត់ទិសដៅសំរាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ និង ធ្វើឲ្យស៊ីជម្រៅថែមទៀត​ទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងវៀតណាម ជាមួយអាមេរិក។

សារព័ត៌មានអាមេរិកនិងអន្តរជាតិ ក៏បានចុះផ្សាយព័ត៌មាននិងអត្ថបទជាច្រើនស្តីពីទំនាក់ទំនងវៀតណាម -អាមេរិកក្នុងឱកាសដំណើរបំពេញទស្សនកិច្ចអាមេរិករបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ផងដែរ។ទីភ្នាក់ងារសាព័ត៌មាន AP របស់អាមេរិកបានអះអាងថា កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចជាសសរស្នូលនៃទំនាក់ទំនងរវាងអាមេរិកជាមួយវៀតណាម តាំងពីប្រទេសទាំងពីរប្រក្រតីទំនាក់ទំនងកាលពី២០ឆ្នាំមុននេះ។ អត្ថបទនេះក៏បានសង្កត់ធ្ងន់ថា មន្ត្រីអាមេរិក កំពុងមានបំណងនាំទំនាក់ទំនងជាមួយវៀតណាមឡើងកំពស់ថ្មី​។​       

ទីភ្នាក់ងារសាព័ត៌មាន AFP របស់បារាំងក៏បានដកស្រង់ប្រសាសន៍របស់ សាស្ត្រាចារ្យនៅមជ្ឈមណ្ឌល​សា្រវជ្រាវអាស៊ីនៅអាមេរិកលោក Walter Lohman ថា ដំណើរទស្សនកិច្ចនេះជាសក្ខីភាពសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង​ពីរដែលកំពុងមានការបោះជំហានយ៉ាងសកម្មផងដែរ។

ទីភ្នាក់ងារសាព័ត៌មានស៊ីនហួររបស់ចិនក៏បានជូនដំណឹងអំពីដំណើរទស្សនកិច្ចអាមេរិករបស់លោកអគ្គលេ​ខា​​បក្ស Nguyen Phu Trongដែរ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសមួយចំនួនដូចជា ថៃ សឹង្ហបុរី ហ្វីលីពីននិងកម្ពុជា។​ល។ ក៏បានដកស្រង់អត្ថបទ របស់ AP, AFP អំពីដំណើរទស្សនកិច្ចអាមរិករបស់លោក Nguyen Phu Trong ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ