04/09/2016 09:37 GMT+7 Email Print Like 0

សាធារណមតិបារាំងរំពឹងទុកជាច្រើនទៅលើដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីបារាំងលោក Francois Hollande


ប្រធានាធាធិបតីបារាំង លោក Francois Hollande

ប្រធានាធាធិបតីបារាំង លោក Francois Hollande នឹងអញ្ជើញមានដំណើរទស្សនកិច្ចជាផ្លូវការនៅ​វៀត​ណាម​នា​ប៉ុន្មានថ្ងៃខាងមុខ។ នេះជាដំណើរទស្សនកិច្ចដើមដំបូងរបស់ប្រធានាធិបតីបារាំងគិតតាំងពីឆ្នាំ​២០០៤​មក​។​ ក្នុងឱកាសនេះដែរ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានធ្វើការសំភាសន៍ប្រជាជននិងអាណិកជន វៀតណាមនៅបារាំងស្តីពីយថាទស្សន៍បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិ ការមិត្តភាពរវាង​វៀត​ណាម​ជាមួយបារាំងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Hollande នាពេលខាងមុខ ជាពិសេសក្នុងកាលៈទេសៈ​ដែលប្រទេសទាំងពីរកំពុងខិត​ខំ ប្រឹងប្រែងកសាងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រយ៉ាងជ្រាលជ្រៅនិងលើគ្រប់វិស័យ។​ តាមសាស្ត្រាចារ្យ Pierre Journoud គ្រូបង្រៀនប្រវត្តិសាស្ត្រទំនើបនៅមហាវិទ្យាល័យ  Paul-Valery Montpellier ទី៣ថាបារាំងមានសក្កានុភាពសហប្រតិបត្តិការដ៏ធំធេងលើគ្រប់វិស័យនិងមានបំណង​សហប្រតិបត្តិការ​យូអង្វែងជាមួយវៀតណាម។រីឯខ្លួនវិញ បណ្ឌិតប្រវត្តិសាស្ត្រ Patrice Jorland អតីតសមាគមមិត្តភាពបារាំង-វៀតណាម (AAFV) បានសម្តែងក្តីជឿជាក់ថា ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតី​ Francois Holland នឹងរួមចំណែកជម្រុញថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទាក់ទិនទៅនឹងសាលក្រមរបស់តុលាការកណ្តាលអន្តរជាតិស្តីពីបញ្ហាសមុទ្រខាងកើត  បណ្ឌិត Jorland រំពឹងទុកថា ដំណើរទស្សនកិច្ចរបស់លោក Hollande នឹងរួមចំណែកសកម្មចូលក្នុងស្ថានភាពតំបន់។ សាស្រ្តាចារ្យ Henry Dang អាណិកជនវៀតណាមមួយនាក់ ដែលកំពុងរស់នៅបារាំងឲ្យដឹងថា លោកសង្ឈឹមថា បារាំងគាំទ្រវៀតណាមឲ្យបានច្រើនថែមទៀតលើបញ្ហាសមុទ្រខាងកើតនិងទំនាក់ទំនងយុទ្ធសាស្ត្ររវាងវៀតណាមជាមួយបារាំងកាន់តែជាក់ស្តែងនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ