09/07/2019 10:10 GMT+7 Email Print Like 0

សាធារណមតិចិនស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan


 លោក Zhang Jia Xiang អតីតប្រធានទីភ្នាក់ងារសារព័ត៌មាន Xinhua (រូបថត៖ VOV)
 
ដំណើរទស្សនកិច្របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅចិ​ន  ទទួលបានការយកចិត្តទុកដាក់ និងការស្វាគមន៍ពីសំណាក់សាធារណមតិចិន។
 
ចាប់ពីថ្ងៃទី៨ ដ​ល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​បំពេញទស្សនកិច្ចនៅចិន សំដៅបង្កើនជំនឿទុកចិត្តខាងនយោបាយ និងកិច្ចសហ​ប្រតិបត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះ ទទួលបានការយកចិត្តទុកដាក់ និងការស្វា​គមន៍​ពីសំ​ណាក់​សាធារណមតិចិន។
 
លោក Zhang Jia Xiang អតីតប្រធានទីភ្នាក់ងារសារព័ត៌មាន Xinhua ប្រចាំនៅទីក្រុងហាណូយ បានឲ្យដឹងថា៖
"ក្នុងរយៈ​ពេល​ជាច្រើនឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរចិន និងវៀតណាម​មាន​ការ​អភិវឌ្ឍន៍​ដ៏ល្អប្រ​សើរ​លើគ្រប់វិស័យ។ ជាពិសេស បណ្ដាដំណើរទស្សកិច្ចរវាងថ្នាក់ដឹក​នាំជាន់ខ្ពស់​នៃប្រទេសទាំ​ងពីរ​ទទួលបានការយល់ដឹងរួមលើ​បញ្ហាជាច្រើន ហើយប្រការនេះ​មាន​អត្ថន័យ​ដ៏សំខាន់​ក្នុងការជំរុញទំ​នាក់ទំនង​ទ្វេភាគីឲ្យកាន់​តែអភិវឌ្ឍន៍។ ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋសភា លោកស្រី Ng​uyen Thi Kim Ngan នៅចិន នឹងបន្តជំរុញកិច្ចសហប្រតិបត្តិកា​រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។  ក្នុងនោះ​ មានទាំង​កិច្ច​សហប្រតិ​បត្តិការរវាងរដ្ឋសភា និងបណ្ដាស្ថាប័ននីតិបញ្ញត្តិនៃភាគីទាំងពី​រ។ យើងខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិ​​ការលើវិស័យនេះនឹងទទួលបានសមិទ្ធផលថ្មីៗជា​ច្រើនផងដែ​រ៕

 
តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 
បណ្តាព័ត៌មានបានផ្សាយ