01/04/2019 09:28 GMT+7 Email Print Like 0

សាច់ញាតិរបស់ខ្មាន់កាំភ្លើង IS រាប់ពាន់នាក់កំពុងភៀសខ្លួននៅភាគឦសានប្រទេសស៊ីរី


 សាច់ញាតិរបស់ខ្មាន់កាំភ្លើង IS រាប់ពាន់នាក់កំពុងភៀសខ្លួននៅភាគឦសានប្រទេសស៊ីរី
 

 នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ អ្នកនាំពាក្យកងកម្លាំងជនជាតិ Kurd Luqman Ahmi បានឲ្យដឹងថា មាន​ជន​បរ​ទេស​ជាង​ ៩ ពាន់នាក់ ដែលភាគច្រើនជាកុមា​រជាប់ពាក់ពន្ធនឹងអង្គការ "រដ្ឋអ៊ីស្លាមស្វ័យ​ប្រកាស"​ (IS) កំពុង​ភៀសខ្លួន​ពីគ្រោះថ្នាក់នៅក្នុងជំរុំជនភៀសខ្លួន​នៅភា​គខាងជើងប្រទេសស៊ីរី។

ប្រជាជន​ទាំងនេះកំពុងនៅក្នុងជំរុំជនភៀសខ្លួន Al-Hol ក្នុងនោះមានកុមារជាង ៦៥០០ នាក់។ កុមារទាំង​នេះសុទ្ធតែ​ជាសាច់ញាតិ​របស់​ខ្មាន់​កាំភ្លើង​ IS ។ លោក Ahm​i បាន​បន្ត​ទៀត​ថានេះគឺជាចំនួន​នៃស្ថិតិ​មួយ​សប្តាហ៍​មុន​ ខណៈ​ដែល បណ្តកម្លាំងប្រជាធិបតេ​យ្យស៊ីរី (SDF) និងក្រុមក​ម្លាំងប្រដាប់​អាវុធ ដែល​ដឹក​នាំ​ដោយ​ជន​ជាតិ​ Kurd ដោយមានការគាំទ្ររបស់​អាមេរិកនៅស៊ីរី បានប្រកាស​ថាវាយ​កំទេច​ IS​ នៅប្រទេស​ស៊ីរីទាំង​ស្រុង​ បន្ទាប់ពី​បានកម្ចាត់​​មុខ​សញ្ញាចុង​ក្រោយ របស់​អង្គការនេះ​នៅ Baghouz ភាគឦសាន​ប្រទេសនេះ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ