03/06/2018 06:34 GMT+7 Email Print Like 0

សាច់ចៀមចម្អិននឹងទំពាំងបាយជូរ

សាច់​ចៀម​និង​ទំពាំង​បាយ​ជូរ​ “ផលិត​ផល​ពិសេសប្រចាំ​តំបន់​” ទាំងពីរ​ដែល​​ល្បី​ឈ្មោះ​បំផុត​ នៅ​ដែន​ដី​ខេត្ត​និញ​ធ្វឹន (Ninh Thuan) ផ្សំ​ប្រគំគ្នា​​បង្កើត​ជា​មុខ​ម្ហូប​ពិសេស​​និង​​ទាក់​​ទាញ​៖ ម្ហូប​សាច់​ចៀម​ចម្អិន​ទំពាំងបាយ​ជូរ​។​

សាច់​ចៀម​ចម្អិន​រំងាស់​​ ស្វិត​ផង​​ ទន់​ផង​ ក្រអូប​ឈ្ងុយ​ឆ្ងាញ់ពិសេស​​​​សម្រប​នឹង​​ទឹក​ស៊ុប​ចម្អិនពី​​ទំពាំងបាយ​ជូរ​​ ដែលមាន​រសជាតិ​ជូរៗ ផ្អែម​ៗ ធ្វើ​ឲ្យ​មុខ​ម្ហូប​កាន់តែ​ឆ្ងាញ់​ពិសា​។​ ម្ហូប​សាច់ចៀម​ចម្អិននឹង​ទំពាំង​បាយ​ជូរ​​ តែង​បាន​ពិសា​ភ្ជាប់​នឹង​នំបាំង​ ឬ​ក៏អាច​​ពិសា​ជាមួយ​នំបញ្ចុក។​

អាថ៌កំបាំង​នៃ​ការ​ចម្អិន​សាច់​ចៀមនឹង​​ទំពាំងបាយដែល​​ឆ្ងាញ់​​បំផុត​ គឺត្រូវ​ជ្រើសយក​​សាច់ស្មា​នៃ​សត្វចៀម​​ចំទើរ​ ចំណែក​​ដែល​មាន​​សាច់​​ព្រមនឹង​ខ្លាញ់​ច្រើន ទុក​ពេល​ចម្អិនយក​​ធ្វើទឹកស៊ុបមានរសជាតិឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​សាច់​ចៀម​ទន់​ជាង​​​។ ទំពាំង​បាយ​ជូរ​​វត្ថុធាតុ​ដើម​ បាន​បកសម្បក​ យក​គ្រាប់​ចេញ ​​​ព្រមទាំង​ដាក់​​បន្ថែម​មើម​ការូត​​បន្តិច​ ដើម្បី​ទឹក​ស៊ុប​សាច់​ចៀមមាន​រសជាតិ​​ផ្អែមជាង​។


សាច់​ចៀម​កាត់ដុំៗ​​ល្មមហូប​ ប្រឡាក់​គ្រឿង​ទេស​ ​ត្រាំទុក​ប្រហែល​ជា២០នាទី​ ចម្អិន​រំងាស់​អំឡុង​​ពេលមួយ​ម៉ោង​ ធ្វើ​ឲ្យ​សាច់​ទន់​ បន្ទាប់​​​មក​ដាក់មើម​​ការូត​​ដែល​បាន​ស្ងោរជា​មុន​ ព្រមទាំង​ដាក់​ទំពាំងបាយជូរ​សម​ល្មម ​ចូលទៅ​ក្នុង​ឆ្នាំង​ ទុក​ចម្អិន​មួយ​ស្របក់ ​ទើបអាច​​ដាក់​ចុះពីចង្រ្កាន​។ បើ​ទំពាំង​បាយជូរ​ចម្អិន​យូរពេច​នឹង​ត្រូវ​​​ប្រែពណ៌​ មើល​ទៅ​មិនទាក់​​ចិត្ត​​ ទឹក​​ចេញច្រើន​ធ្វើ​ឲ្យ​ម្ហូប​មាន​រសជាតិ​ជូរ​ខ្លាំង​ បំបាត​រសជាតិ​នៃ​សាច់​ចៀម​។​

មកជាមួយ​ទីក្រុង​ផាន​រាង​ (Phan Rang) - ប្រាសាទ​ចម្បា​ ភ្ញៀវទេសចរណ៍​អាច​បញ្ឆៀង​ចូល​ទៅ​ភោជនិយដ្ឋាន​ហ្វ័រ​ថៀន​លី​ (Hoa Thien Ly) តាមដងផ្លូវ​ហាយថឿង​ឡាន​អ៊ុង​ (Hai Thuong Lan Ong) ​ពិសា​មុខម្ហូប​សាច់​​ចៀម​ចម្អិន​នឹង​ទំពាំងបាយជូរ​​ដែល​ល្បី​ឈ្មោះ​នៅទី​នេះ​៕​

ភោជនិយដ្ឋាន​នៅខេត្ត​​និញ​ធ្វឹន (Ninh Thuan) ​សុទ្ធតែប្រើ​សាច់​ចៀម​ដែល​បង្កាត់​ពី​ពូជ​​ចៀម​អូស្រ្តាលី​ ចិញ្ចឹម​ព្រលែង​ពនេចរ​នៅលើ​​មូល​ដ្ឋាន ​រួម​នឹង​ទំពាំងបាយជូរ​ក្រហម ដែល​​បាន​ដាំ​ច្រើន​កន្លែង​នៅទី​នេះ សម្រាប់​​ធ្វើ​ជាមុខ​​​ម្ហូប​សាច់ចៀម​​ចម្អិននឹង​ទំពាំងបាយជូរ​ “ពិតៗ​"​ បំផុត​​។


អត្ថបទ៖ សើន​ងៀ​    រូបថត៖ ង្វៀន​ឡឹន​

បណ្តាអត្ថបទបានផ្សាយ