18/06/2015 10:10 GMT+7 Email Print Like 0

សាងសង់ដងទង់ជាតិនៅកោះ Phu Quy ខេត្ត Binh Thuan


សាងសង់ដងទង់ជាតិនៅកោះ Phu Quy ខេត្ត Binh Thuan (VNP)

នាព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ​២០១៥​ មជ្ឈឹមសម្ព័ន្ធ​យុវជនកុម្មុយនីស្ត​ហូជីមិញ ​មជ្ឈឹម​សមាគម​និស្សិត​វៀត​ណាម​បាន​សហការ​ជាមួយគណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្ព័ន្ធយុវជន​ខេត្ត Binh Thuan រៀបចំ​បើក​ការ​ដ្ឋាន​សាង​សង់​សំណង់​ដង​ទង់​ជាតិ​នៅកោះ Phu Quy (ខេត្ត Binh Thuan)។ ដងទង់​ជាតិ​នៅកោះ ​Phu Quy ត្រូវ​បាន​សាង​សង់នៅ​ភូមិ Trieu Duong ឃុំ Tam Thanh ស្រុក Phu Quy មានកំពស់​២២,៦ម៉ែត្រ​ដោយ​បេតុងបែរ​មុខទៅ​សមុទ្រ។ ទង់ជាតិមាន​ទំហ៊ុំ​៤គុណ​៦ម៉ែត្រ​ ត្រូវបាន​ដេរ​ដោយ​វត្ថុធាតុ​ក្រណាត់​សមស្រប នឹងខ្យល់សមុទ្រ។ តាម​គំរោង​សំណង់​​នឹង​បាន​សំរេច​នា​ចុង​ខែកក្កដា​ឆ្នាំ២០១៥។

​ដងទង់ជាតិ​នៅ​កោះ Phu Quy ជាដង​ទង់ជាតិមួយ​ ក្នុងចំណោម​ដងទង់​ជាតិ​ចំនួន​៧ ក្នុង​គំរោង​ការណ៍​សាង​សង់​ដង​ទង់ជាតិ​អធិបតេយ្យភាព​មាតុប្រទេស​ នៅបណ្ដា​កោះតាមបណ្ដោយ​ប្រទេសជាតិ ​របស់សម្ព័ន្ធ​យុវជនកុម្មុយ​នីស្ត​ហូជីមិញ ​​មជ្ឈឹម​សមាគមនិស្សិត​វៀតណាម​និងធនាគារ BIDV អនុវត្តសាង​សង់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ