13/07/2018 10:15 GMT+7 Email Print Like 0

សាកសួរសុខទុក្ខក្រុមគ្រួសារវៀតណាមនៅកម្ពុជាដែលរងការខូចខាតដោយអគ្គិភ័យបណ្ដាលឡើង

នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man បានផ្ញើរសារទូរលេខសាកសួរសុខទុក្ខជូនចំពោះសមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា ក៏ដូចជាបណ្ដាគ្រួសារ​ជន​វៀត​ណាម នៅកម្ពុជាដែលរងការខូចខាតដោយអគ្គិភ័យបណ្ដាលឡើង។

 កន្លែងកើតហេតុនៃគ្រោះអគ្គិភ័យនេះ (រូបថត៖ TTXVN)

ក្នុងសារទូរលេខ លោក Tran Thanh Man បានសម្ដែងការអាណិតអាសូរដ៏ជ្រាលជ្រៅចំពោះគ្រួសារជនវៀតណាមនៅកម្ពុជានិងគ្រួសារជនកម្ពុជា ដែលកំពុងរងផលវិបាកយ៉ាងធ្ងន់ធ្ងរដោយអគ្គិភ័យបណ្ដាលឡើង។ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមក៏បានបញ្ជូនតាមរយៈស្ថានទូតវៀតណាមប្រចាំកម្ពុជាកញ្ចប់ប្រាក់ឧបត្ថម្ភចំនួន​១ ​ពាន់​៤​ រយលានដុងជូនចំពោះគ្រួសារចំនួន៧០គ្រួដែលខូចផ្ទះទាំងស្រុង។

គ្រោះអគ្គិភ័យដែលកើតមានឡើងនៅខ័ណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃ ទី១០ កក្កដា បានដុតផ្លាញផ្ទះនិងទ្រព្យសម្បត្តិទាំងស្រុងរបស់ក្រុមគ្រួសាររាប់សិបគ្រួ ក្នុងនោះសឹងតែទាំងអស់ជាគ្រួសារជនវៀតណាមដែលកំពុងរស់នៅកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ