07/03/2016 20:56 GMT+7 Email Print Like 0

សាកល្បងជាមួយកីឡាករ Florent Poilane

កីឡាករ Florent Poilane ចាប់កំណើតនៅតំបន់ជនបទមួយនៃប្រទេសបារាំង ទីកន្លែងមានភ្នំ ភ្នំតូចៗជាច្រើន ដែលសមស្របនឹងការហ្វឹកហាត់ប្រភេទកីឡា Mountain Bike (កង់ប្រណាំង)។ គាត់គឺជាកីឡាករជិះកង់ប្រណាំង និងធ្លាប់ទទួលបានកិត្តិនាមជាច្រើនក្នុងបណ្តាការប្រកួតប្រណាំងអន្តរជាតិ។ នៅពេលមកទីក្រុងហូជីមិញរស់នៅនិងធ្វើការ ដោយបទពិសោធន៍និងចំណេះដឹងរបស់ខ្លួន លោក Flore Poilane បានប្រមូលយុវវ័យ ដើម្បីជូយពួកគេហ្វឹកហាត់ប្រភេទកីឡាដ៏ចាប់ចិត្តនេះ។

នា​បណ្តា​ថ្ងៃ​ចុង​សប្តាហ៍ លោក Florent Poilane ​រួម​ជាមួយ​ក្រុម​មិត្តភ័ក្តិ ​​តែង​តែ​​ជិះ​កង់​ទៅ​ដល់ទី​វាលហ្វឹកហាត់នៅ​ហូដា ( ភូមិ​មហាវិទ្យាល័យ​ថូ​ឌឹក) ឬ​ឱទ្យានដេន​ហ៊ុង (ខណ្ឌទី៩) ដើម្បី​ហ្វឹក​ហាត់។

ដើម្បី​ចូលរួម​ប្រភេទ​កីឡា​​កង់​ប្រណាំង​នេះ ក្រៅ​ពីមាន​កង់​មួយគ្រឿង​ដ៏​សមស្រប​ អ្នក​ចូលរួម​ត្រូវ​មាន​​បណ្តាគ្រឿងបន្ទាប់​បន្សំ​ផ្សេងទៀត​ដូចជា៖ ស្បែក​ជើង ខោអាវ ស្រោមដៃ មួក​សុវត្ថិភាព ឧបករណ៍​ការពាកែងដៃ ​ជង្គង់​ ដើម្បី​ធានា​សុវត្ថិភាព​នៅ​ពេល​ហ្វឹកហាត់។


លោក Florent Poilane - កីឡាករ​​​​​នៃ​​ប្រភេទកីឡា​កង់​ប្រណាំង Mountain bike

លោក Florent Poilane​ ហ្វឹក​ហាត់​នៅ​ទីវាលហ្វឹកហាត់​ហូ​ដា ភូមិ​មហាវិទ្យាល័យធូឌឹក ទីក្រុងហូជីមិញ


ប្រភេទកីឡា​កង់​ប្រណាំង​ Mountain biken ​ត្រូវលត់​ដំ​​​ចរិត​មោះមុត ជំនះ​​ឧបសគ្គ​


ឆ្លង​វត្ថុ​រារាំង​ឬ​បណ្តា​ខ្សែ​ផ្លូវ​ពិបាកក៏​គឺជា​​របៀប​លត់​ដំ​​ខ្លូន​ ឆ្លង​កាត់​ឧបសគ្គ


ដើម្បី​ជំនះ​បណ្តា​ខ្សែ​ផ្លូវ ភូមិស្តាស្រ្ត​គ្រោះ​ថ្នាក់ ឧបសគ្គ ដែល​ទាម​ទា​​អ្នក​ចូលរួមត្រូវ​មានភាពក្លាហាន ជឿ​ជាក់​និង​មាន​បច្ចេកទេស​ល្អ


ក្នុង​ពេល​ហ្វឹក​ហាត់​មួយ តាម​លទ្ធភាពរបស់​អ្នក​លេង  លោក​ Florent Poilane នឹង​ណែនាំ​បណ្តា​បច្ចេកទេស​ក៏ដូច​ជា​បណ្តា​ភូមិសាស្ត្រ​ហ្វឹកហាត់ដ៏​ស​មស្របផងដែរ។ ជាធម្មតា​ បណ្តា​យុ​វវ័យ​នឹង​បាន​ណែនាំ​​​ការ​ហ្វឹក​ហាត់​មូលដ្ឋាន ងាយស្រួល ដើម្បី​​ស្គាល់​ពីប្រភេទកីឡានេះ ហើយ​តាម​​លទ្ធភាពរបស់​ម្នាក់ៗ នឹង​បន្ត​រៀន​បណ្តា​បច្ចេកទេស​ពិបាក​ជាង។

បង​​ហូ​យុយ​ទឿង អាយុ ២១ ឆ្នាំ (ខណ្ឌទី៨) ចែក​រំលែក​ថា៖ ប្រភេទកីឡានេះ​ជួយ​ខ្ញុំ​មាន​ភាព​ស្វិតស្វាញ លត់​ដំ​​លទ្ធភាព​ប្រតិកម្ម​យ៉ាងរវៀសរវៃ នៅ​ពេល​ដោះ​ស្រាយ​បណ្តា​កាលៈទេសៈ​ពិបាក​ និង​លទ្ធភាព​​ធ្វើ​ម្ចាស់ការ​យ៉ាង​ល្អ​ប្រសើរ​នៅ​ពេល​ជិះ​​កង់​របស់​ខ្លួន​។ បង​យុយទឿងឲ្យ​ដឹង​ថា​បាន​​មាន​មួយ​ឆ្នាំ​បាន​ហ្វឹក​ហាត់​មុខ​កីឡានេះ​និង​រៀន​បាន​បណ្តា​បច្ចេកទេស​ផ្សេង​ដូចជា៖ bunny-hop (លោត​ឆ្លង​​ឧបសគ្គ​​នៅ​ផ្លូវរាប) manual (ជិះ ​លើកកង់មុខមិន​ប្រើប្រាស់ឈ្នាន់) jumb (បង្ហោះឡើងលើ) whip (គ្រវាត់​​​កង់​ខាង​ក្រោយ) …

លោក Florent Poilane ឲ្យ​ដឹង​ថា គាត់​ចង់​​​ប្រគល់​បន្ត​​ចំណូល​ចិត្ត​កង់​​ប្រណាំង​ឲ្យ​យុវវ័យ​សំដៅជួយ​ពួក​គេ​រកឃើញ​​ការ​ជឿជាក់​​ ដើម្បី​ឆ្លង​ឧបសគ្គ ស្វែង​យល់ដោយខ្លួនឯង។ នា​សព្វ​ថ្ងៃនេះ លោក​ Florent Poilane កំពុង​ជំរុញ​កសាង​នៅ​ភ្នំ​យីញ (ទីក្រុង​វូង​តាវ) ទីវាល​ហ្វឹក​ហាត់ដ៏សមស្រប ដើម្បី​ហ្វឹក​ហាត់​និង​រៀប​ចំ​បណ្តា​ការ​ប្រកួត​ប្រណាំង​កង់ នា​ពេល​ឆាប់​ៗនេះ៕


លោក Florent Poilane បាន​ស្ម័គ្រចិត្ត​ណែនាំ​យុវវ័យ​ដែល​មាន​ចំណូលចិត្ត​នា​ចុង​ថ្ងៃ​សប្តាហ៍

នៅ​ហូដា (ខណ្ឌ​ធូឌឹក) និងឱទ្យាន​ដេន​ហ៊ុង (ខណ្ឌទី៩) គឺ​ជា​ទីកន្លែង​​ហ្វឹក​ហាត់របស់​លោក
និង​បណ្តាយុវវ័យ


លោក​ Florent Poilane ណែនាំ​អ្នក​លែង​របៀប​រក្សា​ទុក​កង់​របស់​ពួក​គេ


ដំឡើង​និង​ពិនិត្យ​បណ្តា​​ផ្នែក​​នៃ​កង់​មុន​ពេល​​ចូលរួម​ការ​ហ្វឹក​ហាត់


ផ្លាស់​ប្តូរ​បទពិសោធន៍​ក្នុង​ពេល​ហ្វឹក​ហាត់

លោក Florent Poilane ណែនាំ​​បណ្តា​យុវវ័យ​ដែល​មាន​ចំណូល​ចិត្ត​យ៉ាង​ស្មោះអស់​ពីចិត្ត
 
អត្ថបទ៖ សើន​ងា រូបថត៖ ថុង​ហាយ
 
បណ្តាអត្ថបទបានផ្សាយ