25/05/2018 09:36 GMT+7 Email Print Like 0

សាកលវិទ្យាល័យ Kien Giang សហប្រតិបត្តិការ​ជាមួយ​សាកល​វិទ្យាល័យ​ជាស៊ីម​កំចាយមារ​

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ពិធីចុះហត្ថលេខាលើអនុស្ស​រណៈយោគយល់​គ្នា (MoU) សហប្រតិបត្តិ​ការ​រវាង​សាកល​វិទ្យាល័យ Kien Gian​g ខេត្ត Kien Giang ជាមួយសាកលវិទ្យាល័​យជាស៊ីម កំចាយមារ​ របស់​កម្ពុជា​។ ពិធី​នេះបានប្រព្រឹត្តទៅនៅស្ថានទូត វៀ​តណាមប្រចាំនៅរាជធានី​ភ្នំពេញ​ (កម្ពុជា)។

អញ្ជើញ​ចូលរួមនិងធ្វើជាកសិណសាក្សីនៅ​ពិធីនេះមានវត្តមា​នឯក​អគ្គរដ្ឋទូតវៀត ​ណាម​ប្រចាំ​នៅ​កម្ពុជា លោក​ Vu Quang Minh និងអនុរដ្ឋលេខា​ធិការក្រសួងអប់រំ ​ យុវជននិងកីឡាកម្ពុជា​ លោក​ ទូច វិសាលសុខ តំណាង​គណៈសាលាទាំ​ងពីរនិងអ្នកយកព័ត៌មា​ននៃប្រទេសទាំងពីរ​។​


ទិដ្ឋភាពនៃពិធី 

អញ្ជើញថ្លែង​មតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅក​ម្ពុជា លោក Vu Quang Minh បាន​ឲ្យដឹ​ងថា នៅក្នុងកិច្ចប្រ​ជុំលើកទី១៦ គណៈកម្មកាចម្រុះវៀតណាម​-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេ​ដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៧ឧសភានៅទី​ក្រុងហាណូយ ក្រោម​អធិបតីភាព​របស់​ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការប​រទេស វៀតណាម លោក Pham Binh M​inh និងទេសរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ ​សុខុន នោះ ភាគីទាំងពីរបានឯកភាព ​បង្កើន​កិច្ច​សហប្រតិ បត្តិការ​លើវិស័យ​បណ្តុះ​បណ្តាលនិ​ង​អភិវឌ្ឍន៍​ប្រភពធន​ធាន​មនុស្ស​ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាពរបស់ប្រទេសទាំងពី​រ ក្នុងនោះមាន​ការបង្កើត​មជ្ឈមណ្ឌល​វៀតណាម​វិទ្យានៅ​សាកលវិទ្យាល័​យភូមិន្ទ​ភ្នំពេញ។​

 
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងពិធី

ឯកអគ្គរដ្ឋទូត​ លោក Vu Quang Minh បានអះអាងថា ពិធីចុះហ​ត្ថលេខាលើ MoU ថ្ងៃនេះជា​សក្ខីភាព​ជាក់ស្តែង​ឲ្យការអភិវឌ្ឍកាន់​តែខ្លាំងក្លា​ប្រកប​ដោយប្រសិទ្ធភាព ឆ្លើយតបនឹងតម្រូវ ការ​អភិវឌ្ឍ​ប្រភព​ធនធាន​មនុស្ស​របស់​តំបន់​នានានៃ​ប្រទេសទាំងពីរ។​

រីឯខ្លួន​វិញ អនុរដ្ឋលេខាធិការ ​លោក ទូច វិសាលសុខ បានតាងនាម​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​និង​កីឡា​កម្ពុជា ​វាយតម្លៃខ្ពស់ចំពោះភាពម្ចាស់​ការរបស់​សាលាទាំងពីរនិងការជួ​យឧ​ប ត្ថម្ភ​យ៉ាង​សកម្ម​របស់​ស្ថាន​ទូត​វៀត​ណាម​ប្រចាំនៅកម្ពុជា​ ក្នុងការអនុវត្តប្រក​បដោយប្រសិទ្ធ​ ភាព​រាល់​គោល​នយោបាយ​សហប្រតិបត្តិ​ការ របស់​រដ្ឋាភិបាលនៃប្រទេសទាំងពី​រ។ លោក អនុរដ្ឋលេខាធិការ ទូច វិសាល​សុខ ក៏បានអះអាងថា ពិធីនេះ​ជាសក្ខី​ភាព​ច្បាស់បញ្ជាក់ពីលទ្ធផល ​សហប្រតិបត្តិការរវាងប្រទេសទាំងពី​រ ព្រមទាំងស្នើឲ្យសាលាទាំងពីរ ព​ន្លឿនការ​បង្កើតមជ្ឈ មណ្ឌលស្រាវជ្រាវរួមអំពីកសិកម្មស​រីរាង្គ រួមចំណែក​សម្រាប់​ការអភិវឌ្ឍ​វិស័យក​សិកម្ម​របស់​ប្រ ទេសនី​មួយៗនិងទំនាក់ទំនងសហប្រតិនបត្តិកា​រមិត្តភាពនិយាយរួម​។

យោង​តាមលទ្ធផលនៃកិច្ចប្រជុំ​លើកទី១៦ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ច​ សហប្រតិបត្តិ​ការ​សេដ្ឋកិ​ច្ច​ វប្បធម៌ វិទ្យសាស្ត្រប​ច្ចេកវិទ្យា វៀតណាម​បន្តផ្តល់​អាហារូបករណ៍​រាប់រយ​ចំណែក​សម្រាប់​និស្សិត​កម្ពុជានៅ​រៀន​នៅវៀតណាមជារៀងរាល់ឆ្នាំ​ និងផ្ទយទៅវិញ កម្ពុជាក៏​ជួយ​បណ្តុះ​បណ្តាល​និស្សិត​វៀត​ណាម​តាម​សំណូម​ពររបស់ក្រសួង ស្ថាប័ននិងតំបន់នា នារបស់វៀ​តណាមផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ